Cristiano Ronaldo, Lionel Messi, Robert Lewandowski និង Edinson Cavani ​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​ខណៈ​ពេល​ដ៏​អស្ចារ្យ​ ក្នុង​ការ​រក​គ្រាប់​បាល់​បាន​ច្រើននៅ​ឆ្នាំ ២០១៧ ​​ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង​ម្នាក់​បាន​ឈរ​ពី​លើ​កីឡាករ​ទាំង​នេះ​បាន​ទៅ​ហើយ​​ដែល​នោះ​គឺ​ Harry Kane។

មុន​ប្រកួត​ជាមួយ​ Southampton, Kane ត្រូវ​ការ​តែ​២​គ្រាប់​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈរ​ពី​លើ ​Messi ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៧​ ហើយ​ចុង​ក្រោយ​រូប​គេ​ធ្វើ​បាន​មែន​ដោយ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯណោះ។ គ្រាប់​ទី​មួយ​បាន ​Kane ស្មើ​កំណត់​ត្រា​គ្រាប់​បាល់​របស់​ Messi គឺ​មាន​៥៤​គ្រាប់​ស្មើគ្នា​ហើយ​ត្រឹម​តែ​មួយ​គ្រាប់​នេះ ក៏​បាន​បំបែក​កំណត់​ត្រា​២២​របស់​កីឡាករ​ម្នាក់​នៅ ​Premier League ដូចគ្នា។

គ្រាប់​បាល់​ទី​២​ដែល​រក​បាន​គឺ​បន្ទាប់​ពី​ Dele Alli និង​ Son Heung-Min គឺ​​សរុប​៥៥​គ្រាប់​ក្នុង​ការ​​ចូល​លេង​ឲ្យ​ Spurs ៥២​ប្រកួត​សម្រាប់​ឆ្នាំ ២០១៧។ ចំណែក​គ្រាប់​បាល់​ទី​៣​ ដែល​ Kaneរក​បាន​នៅ​វគ្គ​ទី​២​បាន​ធ្វើ​ឲ្យ​គេ​រក​បាន​៥៦​គ្រាប់​ហើយ​ក្នុង​ឆ្នាំ ២០១៧​ដោយ​លើស ​Messi (54) Cavani, Lewandownski​ និង ​Ronaldo(៥៣​គ្រាប់)។

ក្នុង​ឆ្នាំ​២០១៧​នេះ​Kane រក​បាន​៤៩​គ្រាប់​ឲ្យ​ Spurs, ៧​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ឆ្នាំ​នេះ​។ គ្រាប់​បាល់​ទាំង​៤៩​លេង​ឲ្យ​ក្លឹប​នេះ​បាន​បំបែក​កំណត់​ត្រា​២២​ឆ្នាំ​របស់​ Alan Shearer (36​គ្រាប់​ឆ្នាំ ១៩៩៥) និង​ Robin van Persie (35 គ្រាប់​ឆ្នាំ​២០១១៕)