Super Star របស់ At. Madrid កីឡាករ Antoine Griezmann ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើ៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែល Man Utd បានផ្ដល់ឲ្យដើម្បីបំពេញកិច្ចព្រមព្រៀងទៅ Old Trafford។
គេបានដឹងថា Jose Mourinho ចង់នាំយក Griezmann ទៅកាន់ Man Utd ក្នុងរដូវកាល២០១៨-១៩ ហើយក្លឹបបានផ្ញើឯកសារដាក់សំណើនាំយកខ្សែប្រយុទ្ធបារាំងរូបនេះមកអង់គ្លេស។ ទោះបីជាយ៉ាងនេះក្ដី! The Sun បានរាយការណ៍ថា Griezmann បានបដិសេធសំណើដែល Man Utd ឲ្យ៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយចង់បានដល់ទៅ៤០ម៉ឺនផោនមុនពេលយល់ព្រមផ្ទេរមកលេងនៅបិសាចក្រហម។
ក្រៅពីនេះ Barcelona កំពុងរំពឹងថាមានចំណាប់អារម្មណ៍ចង់បានកីឡាករមានតម្លៃខ្លួនទាបបំផុត៨៩លានផោនរូបនេះដែរ។ ប្រភពជិតស្និតជាមួយ United បានប្រាប់ The Sun ថា ជាការពិតដែល Man Utd ចង់បានកីឡាករម្នាក់នេះ តាំងពីរដូវកាលមុន ហើយក៏នៅតែចង់បានដែរ ប៉ុន្តែការមិនត្រូវគ្នារឿងប្រាក់ឈ្នួលតិចតួច ធ្វើឲ្យលទ្ធផលមិនបានជោគជ័យឆាប់ៗ។
កញ្ចប់សំណើកាលពីរដូវកាលមុន ត្រូវបានកីឡាករយល់ព្រមទៅហើយ ខណៈសំណើក្នុងឆ្នាំនេះមានចំនួនតិចជាងតិចតួចដែលនេះខុសអ្វីដែលគាត់ចង់បានសម្រាប់រដូវកាលក្រោយ។”
“ប្រាក់ឈ្នួលដែលគាត់ចង់បានគឺពិតជាច្រើនណាស់សម្រាប់ពួកយើង ក្លឹបកំពុងពិចារណាយកគាត់តែគាត់ទាមទារលុយច្រើនពេក។ មនុស្សរបស់គាត់ចង់ឲ្យគាត់បានលុយច្រើន ហើយទាមទារពួកយើងដែលនេះធ្វើឲ្យយើងពិចារណាសិនថាតើត្រូវយកឬក៏អត”៕