Liverpool ខិតជិតសម្រេចកិច្ចព្រមព្រៀងតម្លៃ៤៩លានផោនក្នុងការនាំយក Riyad Mahrez ពី Leicerster City នេះបើតាមប្រភព Metro។
កាលពីថ្ងៃសៅរ៍នេះ Liverpoo lនិង Barcelonaបានធ្វើកិច្ចព្រមព្រៀងនាំយក Coutinho ទៅអេស្ប៉ាញក្នុងតម្លៃ១៤២លានផោនក្រោយចរចាអស់ជាច្រើនលើក។ ប៉ុន្តែក្រោយបាត់បង់ ខ្សែបម្រើប្រេស៊ីល តាមប្រភព beIN Sport បានបញ្ជាក់ថា Liverpool ពេលនេះកំពុងដំណើរការនៃការចុះកុងត្រាយក Mahrez ហើយក្លឹបនឹងចំណាយលុយ៥៥លានអឺរ៉ូ(៤៩លានផោន)សម្រាប់តម្លៃខ្លួនកីឡាករជម្រើសជាតិអាល់ហ្សេរី។
ប្រភពដដែលបន្តថាកីឡាករវ័យ២៦ឆ្នាំបានមកពិនិត្យសុខភាពជាមួយ Liverpool ហើយលោក Jurgen Klopp បានយល់ព្រមផ្ដល់កុងត្រា៤ឆ្នាំកន្លះទៀតផង។ ក្លឹបមួយចំនួនដែលចង់បានខ្សែបម្រើស្លាបរូបនេះគឺ Chelsea, Arsenal, ហើយខាងLeicester City ក៏មិនឃាត់ឃាំងអីដែរ ឲ្យតែតម្លៃអាចទទួលយកបាន ខណៈក្លឹបកញ្ជ្រោងមួយនេះបានបដិសេធជាមួយRoma ម្ដងហើយដោយដេញថ្លៃ Mahrez ៣៥លានផោនតែក្លឹបអត់លក់។
ខ្សែប្រយុទ្ធជម្រើសជាតិអាល់ហ្សេរីរូបនេះគឺជា Star របស់ក្រុម Leicester City ដែលធ្លាប់ជួយក្លឹបលើកពានកាលពី២ឆ្នាំមុនហើយរដូវកាលនេះ រូបគេរកបាន៧គ្រាប់ និងបញ្ជូនបាល់បាល់បាន៧ដងក្នុងការចូលលេង២២ដងឲ្យក្លឹប៕