ក្លឹបបាល់ទាត់ជាច្រើននៅលីកទី២ របស់អង់គ្លេស English Championship បានធ្វើការតវ៉ាទៅនិងក្លឹប Wolverhampton
Wanderer ថា ក្លឹបមួយនេះ មិនបានបង់ប្រាក់ថ្លៃពលកម្មទៅអោយកីឡាកររបស់ខ្លួនអោយគ្រប់ចំនួនកំណត់នោះទេ។
បើតាមប្រភពជាច្រើនអះអាងថា កីឡាករនៅក្នុងក្លឹប Wolverhampton Wanderer ទាំងអស់ពុំមាននរណាម្នាក់ទទួលបានប្រាក់ឈ្នួលច្រើនជាង ២មុឺនផោនក្នុងមួយសប្ដាហ៍នោះទេ រួមទាំងកីឡាករឆ្នើមពីរនាក់គឺ Ruben Neves និង Diogo Jota ដែលបានផ្ទេរមកពីក្លឹបធ្លាប់លេង UEFA Champion League កាលពីរដូវកាលមុន។
សម្រាប់ការទទួលបានប្រាក់ឈ្នួលតិចជាង២មឺុនផោននេះ មានន័យថា វាខុសទៅនិងច្បាប់បាត់ទៅហើយ ព្រោះកីឡាករនៅក្នុងក្លឹបនេះ មួយចំនួនគឺមានកុងត្រាដែលពួកគេត្រូវទទួលបានប្រាក់ឈ្នួល៦មឺុនផោនក្នុងមួយសប្ដាហ៍។ ទង្វើបែបនេះអាចធ្វើអោយប៉ះពាល់ដល់តុល្យភាព និងភាពយុត្តិធម៍ក្នុងការប្រកួតប្រជែងបាល់ទាត់នៅក្នុងលីក។
បើសិនជាមានការរកឃើញកំហុសនេះពិតមែន សហព័ន្ធបាល់ទាត់អង់គ្លេសអាចនិងធ្វើការពិន័យ រឺកាត់ពិន្ទុរបស់ក្លឹប Wolverhampton ខ្លះចេញពីតារាង។ គួរបញ្ជក់ផងដែរថា Wolverhampton Wanderer កំពុងឈរកំពូលតារាង Championship ដាច់ក្រុមលេខ២ ចំនួន៦ពិន្ទុ ស្របពេលការប្រកួតនៅសល់តែ១១ដងទៀតប៉ុណ្ណោះ៕
Dailymail