ទោះបីជាហាក់ចាប់ផ្ដើមមិនសូវល្អនៃអាជីពបាល់ទាត់នៅ Bayern Munich, James Rodriguez ពេលនេះកំពុងរីករាយនឹងជីវិតក្នុងប្រទេសអាល្លឺម៉ង់ ហើយរូបគេបានអះអាងថា គួរតែបន្តនៅជាមួយក្លឹបយក្សមួយនេះឲ្យបានយូរឆ្នាំទៅមុខទៀត។
កីឡាករវ័យ២៦ឆ្នាំបាននិយាយក្នុងទៅកាន់អ្នកគាំទ្រក្នុងតំបន់ Bavaria ថា៖” ខ្ញុំគិតហើយគឺ Munich ជាទីក្រុងដ៏ស្រស់ស្អាត ហើយក្លឹបពិតជាអស្ចារ្យ ហើយខ្ញុំគួរតែនៅទីនេះឲ្យបានច្រើនឆ្នាំ”។
ពេលសួរថាតើពានរង្វាន់ណាមួយអ្នកចង់ឈ្នះជាមួយ Bayern? ហើយ James ក៏បានបន្ថែមថា៖ Bundesliga, The DFB Cup, គឺជាពានរង្វាន់ខ្ញុំចង់ឈ្នះជាមួយក្លឹប ហើយ Champions League នោះហេតុអ្វីថាមិនអាច?”។
ខណៈពេលទម្រង់លេងរបស់កីឡាករសញ្ជាតិកូឡុំប៊ីកាន់តែល្អជាងមុន James បាននិយាយថា៖” ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់នៅទីនេះពេលនេះ។ អ្នកអាចឃើញប្រតិកម្មរបស់ខ្ញុំនៅលើទីលាន ហើយរឿងដែលខ្ញុំធ្វើច្រើនជាងគេគឺព្យាយាមឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ខ្ញុំយកផ្នែកនៃការជួយរបស់ខ្ញុំដើម្បីឲ្យក្រុមឈ្នះពាន”៕