គ្រូ​បង្វឹក​បិសាច​ក្រហម​លោក Jose Mourinho បាន​និយាយ​ថា កីឡាករ ​Arsenal មិន​សូវ​លេង​ចង់​ឈ្នះ​ Man Utd​ ដោយ​សមត្ថភាព​ប៉ុន្មាន​ទេ ​ដោយ​សារ​តែ​ពួក​លេង​មិន​អស់​សមត្ថភាព​ហើយ​ខ្លាច​ខូច​ស្មៅ​លើ​ទីលាន។

Man Utd បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​១​ទល់​៣​នៅ​កីឡដ្ឋាន Emirates Stadium ក្នុង​Premier League ក្រោយ​ពេល​ Antonio Valencia រក​បាន​មួយ​គ្រាប់​ និង​ Jesse Lingard រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ក្រុម​ភ្ញៀវ​ត្រូវ​ខាត​កីឡាករ​ម្នាក់​ដោយ​សារ​ Paul Pogba កាត់​ក្រហ​មនៅ​វគ្គ​ទី​២​ក្រោយ​ប្រជែង​គ្នា​ជាមួយ​ Hector Bellerin ខណៈ​ខ្សែ​ការពារ​កាំភ្លើង​ធំ​ Laurent Koscienlny បាន​ត្រឹម​កាត​លឿង​ ក្រោយ​ខ្ទាស់​ជើង Romelu Lukaku ក្នុង​តំបន់​ប្រយុទ្ធ។

Image result for Arsenal players loving the beauty of the grass'

ពេល​ដែល​អ្នក​កាសែត ​BT Sport សួរ​គាត់​តើ Paul pogba នឹង​ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​ក្នុង​ជំនួប​ជាមួយ Man City​?ហើយ​លោក​បាន​ឆ្លើយ​ថា​៖

“ ខ្ញុំ​អត់​ដឹង​ទេ​ ខ្ញុំ​ទុក​ចម្លើយ​នេះ ​ឲ្យ​អ្នក​ទាំង​អស់​គ្នា(អ្នក​កាសែត)។ ខ្ញុំ​ទុក​ឲ្យ​អ្ន​ក​សរសេរ​ពី​ស្ថានភាព​របស់ ​Lukaku ជាមួយ​នឹង Koscielny ហើយ​ខ្ញុំ​នឹង​ឲ្យ​ទុក​ឲ្យ​អ្នក​សរសេរ​ពី​កីឡាករ ​Arsenal លេង​លើ​វាល់​ស្មៅ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ដោយ​សារ​តែ​ស្មៅ​ស្អាត​ពេក​ទើប​ពួកគេ​លេង​បែប​នេះ៕