ក្រុមរបស់លោក Zinedine Zidane បានចូលខ្លួនមកលេងនៅក្របខណ្ឌបាល់ទាត់ក្លឹបអាជីពធំជាងគេនៅអឺរ៉ុបម្ដងទៀត(Champions League) ដែលពួកគេអាចនឹងបង្កើនកំណត់ត្រាថ្មីផងក៏មិនដឹង។ កំណត់ត្រាដែល Real Madrid អាចធ្វើបាននៅរដូវកាលនេះគឺ៖
ឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់គ្នា
ក្នុងប្រវត្តិសាស្រ្តបាល់ទាត់គ្មាននរណារម្នាក់ អាចដឹកនាំក្រុមឈ្នះ Champions League ៣ឆ្នាំជាប់គ្នានោះទេ។ ប៉ុន្តែអ្នកអាចក្រឡេកមើលពានរង្វាន់មួយដែលឈ្មោះ Uefa Champions League មិនទាន់កើតដែលគេហៅថា European Cup, Real Madrid អាចរក្សាដំណែងជើងឯក៥ដងជាប់គ្នា ហើយ Bayern Munich និង Ajax បីដងជាប់គ្នា។បែបណាក្ដី!វាមិនមែនឈ្មោះ UEFA Champions League នោះទេ។
Zidane នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយ
បន្ទាប់ពីដឹកនាំក្រុម Real Madrid ឈ្នះ Champions League ២ឆ្នាំជាប់គ្នាលោកត្រូវបានគេចារទុករួចទៅ ហើយតែចំណុចមួយទៀតដែលគេត្រៀមកាន់ប៊ិចចុះបញ្ជីថ្មីនោះគឺគ្រូបង្វឹកសញ្ចាតិបារាំងអាចនឹងនាំ Real Madrid ឈ្នះ Champions League លើកទី៣ជាប់គ្នា។និយាយទៅហាក់ពិបាកសម្រាប់គាត់ តែអ្វីដែលគាត់សម្រេចបានក្នុង២ឆ្នាំកន្លងមកនេះ អាចនឹងទៅរួច។
កំណត់ត្រាទាត់បញ្ជូលទីរបស់ក្រុម Santos
Real Madrid បានធ្វើរួចទៅហើយគឺ រកគ្រាប់បាល់បានក្នុង៧១ប្រកួតជាប់គ្នា ដែលនេះមានន័យថា ប្រសិនបើពួកគេរកគ្រាប់បាល់ឲ្យបាន៥ប្រកួតជាប់គ្នាទៀតនោះ ពួកគេនឹងបំបែកកំណត់ត្រារបស់ Santos(៧៤ប្រកួត) បានហើយ។
ក្លាយជាក្រុមខ្លាំងគេ និងប្រកួតប្រជែងក្នុង Champions League យូរជាងគេ
ស្ដេចសបានលេងក្នុងពានរង្វាន់ Champions League នេះ២១ឆ្នាំជាប់គ្នាមិនដែលខានទេ ហើយពួកគេតែងតែងបានឡើងមកដល់វគ្គ៤ក្រុមចុងក្រោយរហូតចាប់តាំងពីឆ្នាំ២០១០មក។កំណត់នេះគ្មានក្រុមណាអាចធ្វើបាននៅឡើយទេ។