គ្រូបង្វឹកសញ្ជាតិហុល្លង់លោក Frank de Boer ត្រូវបានក្លឹប Crystal Palace ដេញចេញពីដំណែងក្រោយមកដឹកនាំក្លឹបបានត្រឹម៧៧ថ្ងៃហើយលទ្ធផលការប្រកួត៤ដងក្នុង Premier League ចាញ់ទាំង៤ប្រកួតហើយមិនអាចរកគ្រាប់បាល់ សូម្បីតែមួយគ្រាប់។
វេបសាយផ្លូវការរបស់ក្លឹបឥន្ទ្រីមួយនេះ បានប្រកាសកាលពីយប់មិញថាគ្រូបង្វឹករូបនេះ បានចាកចេញហើយក្រោយការប្រកួតចុងក្រោយចាញ់ Burnley ១ទល់០កាលពីថ្ងៃអាទិត្យ។ ក្នុងសេចក្ដីថ្លែងការណ៍មួយក្លឹបនៅ Premier League មួយនេះបានសរសេរថា៖” ពួកយើងសូមអរគុណដល់ Frank សម្រាប់ការខិតខំប្រឹងប្រែងអំឡុងការងាររបស់គាត់នៅជាមួយក្លឹប។ គ្រូបង្វឹកថ្មីនឹងត្រូវតែងតាំងក្នុងពេលឆាប់ៗនេះហើយយើងសូមជូនពរ Frank ជួបសំណាងល្អក្នុងពេលអនាគត។”
បើតាមប្រភព Metro អតីតគ្រូបង្វឹក Liverpool និងជម្រើសជាតិអង់គ្លេសលោក Roy Hodgson នឹងត្រូវបានក្លឹបដាក់សំណើរ២ឆ្នាំក្រោយការចាកចេញពី De Boer។ Sam Allardyce ត្រូវបានតែងតាំងជាគ្រូជំនួយក្រោយលោកបដិសេធធ្វើជាគ្រូបង្គោល៕