គ្រូបង្វឹកថ្មីរបស់ក្រុមគោជល់អេស្ប៉ាញ បានធ្វើការដាស់តឿនដល់សមាជិកក្រុមជម្រើសជាតិទាំងអស់ថា ត្រូវតែផ្តោតសំខាន់ទៅលើរឿងប្រកួតនៅក្នុង FIFA World Cup 2018 បានហើយ ដោយកុំខ្វល់ពីរឿងផ្សេងៗ ជាពិសេសរឿងបណ្តេញគ្រូបង្វឹកកាលពីពេលថ្មីៗនេះ។

គួររំលឹកថា លោក Julen Lopetegui ត្រូវបានដកតំណែងជាគ្រូបង្គោល មិនដល់២៤ម៉ោងផង ក្រោយយល់ព្រមដឹកនាំ Real Madrid ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញចាត់ទុកថា ការយល់ព្រមទៅក្រុមជើងឯក UEFA Champions League ១៣សម័យ ចំពេលសមាជិកទាំងអស់កំពុងតែផ្ដោតលើ World Cup នេះ ជារឿងទង្វើមិនសមរម្យ។

លោក Fernando Hierro បានឲ្យដឹងថា៖ “គ្រប់គ្នាទៅកាន់រុស្ស៊ី ដើម្បី World Cup។ ទាំងអស់គ្នាមានឱកាសដ៏អស្ចារ្យ ដែលត្រូវតែផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដូច្នេះ កុំខ្វាយខ្វល់ពេលចំពោះការផ្លាស់ប្ដូរនេះ។”

អេស្ប៉ាញនឹងត្រូវប្រកួតបើកឆាកទល់នឹងព័រទុយហ្គាល់នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នាវេលាម៉ោង១ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ដោយស្ថានីយ៍ទូរទស្សន៍​ CBS (CTN, CNC & MYTV) ផ្សាយបន្តផ្ទាល់។