បន្ទាប់ពីយកឈ្នះក្រុមប្រេស៊ីល Gremio, Sergio Ramos ប្រធានក្រុម Real Madrid បានក្លាយជាប្រធានក្រុមតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រក្លឹបដែលជួយក្លឹបលើកពាន៥ផ្សេងក្នុងក្នុងរយៈពេលមួយឆ្នាំ។
ត្រឹម៣៦៥ថ្ងៃកីឡាករវ័យ៣១ឆ្នាំរូបនេះមានពាន La liga, Champions League, Spanish Super Cup, European Super Cup និង Club World Cup ក្នុងឆ្នាំ២០១៧។ តាំងពីដើមរៀងមកគ្មានប្រធានក្រុម Real Madrid ណាម្នាក់ ជួយក្លឹបឈ្នះពាន៥ក្នុងរយៈពេល១ឆ្នាំដូចនេះទេ។
កំណត់ត្រានេះ មានន័យថាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ បានចារឈ្មោះក្នុងបញ្ជីប្រវត្តិសាស្ត្ររបស់ម្ដងទៀតហើយ ខណៈកីឡាករជំនាន់ក្រោយ ក៏ពិបាកក្នុងការទទួលជោគជ័យបែបនេះដែរ។ មានតែពាន Copa del Ray តែមួយគត់ដែលរបូតពីដៃ Real Madrid ក្នុងឆ្នាំ ២០១៧ដោយធ្លាក់ទៅដល់ដៃក្រុមគូរប្រជែង Barcelona ។
ពេលនេះ នៅសល់តែសំណួរសួរថាតើ Real Madrid នឹងឈ្នះពានអីនៅឆ្នាំ២០១៨ខាងមុខ?