Real Madrid កំពុង​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​របស់​ Ronaldo ដោយ​ខ្លាច​ថា​រូប​គេ​មិន​អាច​ខក​ខាន​លេង​ឲ្យ​ក្លឹប​ក្នុង​ជំនួប​ El Clasico ក្រោយ​គេ​មិន​បាន​ឃើញ​មក​ហ្វឹកហាត់​ពេញ​​កាល​វិភាគ​កាល​ពី​ម្សិលមិញ។

ក្លឹប​ផ្ទាល់​បាន​បញ្ជាក់​ថា ​តារា​ប្រចាំ​ក្លឹប​របស់​ពួក​គេ ​កំពុង​ហ្វឹកហាត់​ផ្សេង​ពី​មិត្ត​រួម​ក្រុម ​​ក្រោយ​លេច​​លឺ​ព័ត៌មាន​ថា​រង​របួស​សាច់ដុំ​កំភួន​ជើង​អំឡុង​លេង​ពាន ​Club World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ក្នុង​ការ​ប្រកួត​នោះ​ Ronaldo ជា​អ្នក​រក​គ្រាប់​បាល់​បាន​​ហើយ​វា​ជា​កម្លាំង​ចិត្ត​ឲ្យ​ Real Madrid ត្រៀម​ជួប​ Barcelona ក្នុង​ពាន​ La liga។ ពេល​នេះ ​Real Madrid កំពុង​តាម​ពី​ក្រោយ ​BArca ១១​ពិន្ទុ​ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan មិន​ទាន់​ស្គាល់​ចាញ់​នៅ​ឡើយ​ទេ។

ក្នុង​ជំនួប​កន្លង​ទៅ ​Real Madrid បាន​យក​ឈ្នះ ​Barcelona ​ជើង​ ទី​១​ក្នុង​លទ្ធផល​៣​ទល់​១​ពាន​ Spanish Super Cup។ Ronaldo​ទើប​តែ​រក​បាន​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ La liga រដូវ​កាល​នេះ ​ស្រប​ពេល ​Messi រក​បាន​១៤​គ្រាប់​ហើយ៕