តារាបាល់ទាត់លំដាប់ Super Star របស់ប្រេស៊ីល Neymar ថាជម្រើសជាតិបែលហ្សិកនឹងនាំយកភាពភ្ញាក់ផ្អើល ទៅក្នុងព្រឹត្តិការណ៍ World Cup 2018 ក្នុងប្រទេសរុស្សីឆ្នាំក្រោយ។
ក្រុមរហស្សនាមបិសាចក្រហមមួយនេះ ស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Everton លោក Roberto Martinez ដោយបានឈ្នះ៩ប្រកួតក្នុងចំណោម១០នៅវគ្គជម្រុះក្នុងពូលជុំទីមួយ។ក្រុមជម្រើសជាតិមួយនេះ មានកីឡាករលេងក្នុងតំបន់ប្រយុទ្ធ ឆ្នើមៗដូចជា Kevin De Bruyne, Eden Hazard, Dries Merten, Romelu Lukaku, Christian Benteke….ជាដើម។
Neymar ដែលជាប្រធានក្រុមជម្រើសជាតិប្រេស៊ីល នឹងនាំក្រុមសំបារបស់ខ្លួនប្រជែងពានលំដាប់ពិភពលោកមួយនេះក្រោយខកខានលើកពានតាំងពីរឆ្នាំ២០០២ ។ រូបគេបាននិយាយពីក្រុមខ្លាំងៗដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន ពិសេស ក្រុមមួយទៀត គឺជាក្រុមដែលអាចធ្វើឲ្យក្រុមខ្លាំងៗខកចិត្តបានផងដែរ។
“ខ្ញុំគិតថាក្រុមដែលខ្លាំងបំផុតក្នុងពិភពលោក តែងតែជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន។ ជារឿយៗគឺថាខ្ញុំបានលឺ និងឃើញអញ្ចឹង។ ក្នុងចំណោមក្រុមទាំងនោះមានប្រេស៊ីល អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាហ្សង់ទីនដែលក្រុមទាំងនេះនឹងអាចគិតថាឈ្នះពាន”។
“សម្រាប់ភាពភ្ញាក់ផ្អើល ខ្ញុំគិតថាបែលហ្សិក គឺជាក្រុមដែលល្អបំផុត ហើយអាចបង្កភាពភ្ញាក់ផ្អើលក្នុង World Cup។ Salah ជាកីឡាករដ៏អស្ចារ្យ ដែលអាចធ្វើឲ្យជម្រើសជាតិអេហ្ស៊ីបខុសប្លែកជាងពីមុននៅ World Cup”៕