ទោះ​បីជា​ចាញ់​ការ​ប្រកួត​ក្នុង​ជំនួប​ El Clasico ទល់​នឹង Barcelona កាល​ពី​ចុង​សប្ដាហ៍​នេះ​ហើយ​ទទួល​បាន​ការ​ខក​ចិត្ត​ក្នុង​រដូវ​កាល​២០១៧/១៨ ​Real Madrid ទទួល​បាន​ដំណឹង​ល្អ​មួយ​​​ក្នុង​ថ្ងៃ​ Christmas ​ដោយ​ស្ដេច​ស​ឈរ​កំពូល​តារាង UEFA។

ក្រុម​របស់​លោក​ Zidane បាន​ឈ្នះ​ក្រុម ​Barcelona ដែល​ឈរ​លេខ​២​ បន្ទាប់​ពី​ភាព​ជោគជ័យ​នៃ​សម្រាប់​ឆ្នាំ​២០១៧​ដោយ​គ្រង់​ពាន Champions League, La Liga។ តាម​ប្រព័ន្ធ​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប ​ដែល​ផ្ដោត​ទៅ​លើ​លទ្ធផល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​ នោះ​មាន​ន័យ​ថា ​ទោះ​បី​ជា​ចាប់​ផ្ដើម​មិន​សូវ​ល្អ​ក្នុង​រដូវ​កាល​នេះ​ ហើយ​តាម​ពី​ក្រោយ ​Barcelona​១៤​ពិន្ទុ​ក្នុង​ La liga ស្ទើរ​តែ​អស់​ឱកាស​ប្រជែង​ពាន​នោះ​ Real នៅ​តែ​គ្រប់​គ្រង​កំពូល​តារាង​បាន​ដដែល។

មួយ​ផ្នែក​ធំ​នៃ​ការ​ឈ្នះ​ពាន ​Champions League ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ពិសេស​ឈ្នះ​ពាន​លំដាប់​ទី​មួយ​នៅ​អឺរ៉ុប​ ដល់​ទៅ​៣​ដង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ ។  Real Madrid បញ្ចប់​ក្នុង​ឆ្នាំ ២០១៧​ដោយ​ពិន្ទុ​សរុប​១៤៨.០០០ លើស ​Barcelona​ ដែល​ឈរ​លេខ​២​មាន​១២៦.០០០ពិន្ទុ។​ ឈរ​លេខ​៣​គឺ ​Bayern Munich (១២៥.០០០)និង At. Madrid​(១២២.០០០)។

ដោយ​ឡែក​ចំណាត់​ថ្នាក់​នេះ​ បញ្ជាក់​ពី​ឥទ្ធិពល​របស់​ពាន​រង្វាន់​ La liga ផង​ដែរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ដោយ​រាប់​ក្រុម​កំពូល​តារាង​ទាំង​មាន​ក្លឹប​របស់​អេស្ប៉ាញ៤​​ទៅ​ហើយ៕