អនាគតរបស់ Anthony Martial នៅManchester United បានបន្សល់ទុកមន្ទិលដ៏ធ្ងន់ធ្ងរ ខណៈដែលរបាយការណ៍ជាច្រើនបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងកំពុងរកច្រកចេញពី Old Trafford។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ហាក់ធុញថប់នឹងជីវិតក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលទុកគាត់ជាជម្រើសទី៣បន្ទាប់ពី Alexis Sanchez និង Marcus Rashford។ គេបានដឹងថាប្រធានក្លឹបចង់រក្សាទុកគាត់នៅជាមួយក្រុមហើយបបួលមកពិភាក្សាបន្តកុងត្រាថ្មី៥ឆ្នាំទៀតប៉ុន្តែបានបដិសេធស៊ីញេកុងត្រាទាល់តែឲ្យគាត់បានលេងពេញៗទើបសុខចិត្ត។
បើតាមប្រភព The Times, Mourinho និងបុគ្គលិករបស់គាត់បានចាត់ទុកMartial ជាជម្រើសទី៣ដោយសារពួកគេព្រួយបារម្ភពីការស្នើសុំហ្វឹកហាត់និងកម្រិតនៃការប្រមូលផ្ដុំកីឡាករម្ដងៗខុសពីគេ។ នៅរដូវកាលនេះគាត់រកបាន១១គ្រាប់និងបញ្ជូនបាល់បាន៧ដងគ្រប់ពានរង្វាន់ដែលបានលេង។ ទម្រង់លេងរបស់គាត់បានស្រុតចុះក្រោយពេលចូលឆ្នាំ២០១៨ស្របពេលក្លឹបទិញ Alexis Sanchez ពីArsenal ៕