ក្រុម​ Real Madrid បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ ​Champions League ទាំង​ព្រលឹង​ហោះ​ហើរ​លើ​អាកាស​ក្រោយ​ពេល​សរុប​លទ្ធផល​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៤-១​ខណៈ​ដែល​លទ្ធផល​យប់​មិញ​ចាញ់​ Juventus ស្ពឹក​មុខ​ដល់​ទៅ​៣​ទល់​១។

ចាប់​ផ្ដើម​ការ​ប្រកួត​ដល់​ជិត​ចប់​ការ​ប្រកួត​ក្រុម​ភ្ញៀវ​Juventus ធ្វើ​បាន​ល្អ​ជាង​ដាច់​ដោយ​រក​បាន​៣​គ្រាប់​ដោយ​កីឡាករ​ Mandzukic ២​គ្រាប់​នាទី​នាទី​២​និង​នាទី​៣៧​ខណៈ​គ្រាប់​បាល់​ទី​៣​រក​បាន​ដោយ​កីឡាករ Blaise Matuidiនាទី​៦១។

ការ​ប្រកួត​ដែល​គេ​រំពឹង​ថា​ឡើង​ដល់​នា​បន្ថែម​១៥​នាទី​២​ដង​ទៅ​ហើយ​នោះ​បែរជា​កីឡាករ​ ក្រុម​សេះបង្កង់​បង្ក​កំហុស​លើ​ Lucas Vazquez ពិន័យ​បាល់​១១​ម៉ែត្រ​ហើយ​ Ronaldo ជា​អ្នក​សម្រេច​ទី​ធ្វើ​ឲ្យ​លទ្ធផល​ចប់​ការ​ប្រកួត​៣​ទល់​១​ ។

លទ្ធផល​នេះ​ Real Madrid បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជាមួយ​ Roma, Liverpool និង Bayern Munich៕

[youtube id=”PT_TR2AbkgQ”]