Cristiano Ronaldo មិនបានជឿថាម្ចាស់ជើងឯក Euro 2016 ព័រទុយហ្គាល់ស្ថិតក្នុងចំណោមក្រុមខ្លាំងៗមានឱកាសខ្ពស់ឈ្នះពាន World Cup ក្នុងប្រទេសរុស្សីនោះទេ ខណៈដែល ប្រេស៊ីល អេស្ប៉ាញ អាល្លឺម៉ង់និងអាហ្សង់ទីនគឺជាក្រុមដែលគួរឲ្យខ្លាច។
ព័រទុយហ្គាល់នឹងត្រូវជួបអេស្ប៉ាញក្នុងWorld Cup នៃការប្រកួតបើកឆាកនៅថ្ងៃទី១៥មិថុនាក្នុងវគ្គជម្រុះក្នុងពូលប៉ុន្តែRonaldo គិតថាអេស្ប៉ាញមានឱកាសប្រសើរជាងគេក្នុងការឈ្នះ World Cup ជាងម្ចាស់ជើងឯក Euro 2016។
“ យើងមិនមែនជាក្រុមមានភាគរយខ្ពស់នោះទេ។យើងត្រូវនិយាយដោយស្មោះត្រង់ និងបន្ទាបខ្លួនហើយខ្ញុំយល់ថាបើតាមទ្រឹស្ដីមានក្រុមខ្លាំងជាងពួកយើងជាច្រើនមាន ប្រេស៊ីល អេស្ប៉ាញ អាល្លឺម៉ង់និងអាហ្សង់ទីន”CR7 និយាយក្នុងបទសម្ភាសន៍របស់ Desimpedidos។
“ យើងមិនមែនជាមានឱកាសច្រើននោះទេ តែអ្វីៗកើតឡើងក្នុងបាល់ទាត់មិនអាចឲ្យយើងស្មានទុកមុននោះទេ។ យើងព្យាយាមឡើងឲ្យផុតពីវគ្គជម្រុះក្នុងពូលបន្ទាប់មក ខ្ញុំអត់ដឹងទៀតទេ”៕