មិន​និយាយ​ពី​កីឡាករ​របស់​​ Man City និង​ Arsenal ដែល​មិន​ទាន់​បាន​លេង​ក្នុង​ ​Premier League សប្ដាហ៍​ទី​២៨​ដោយ​សារ​ចាប់​ដៃ​លេង​ Carabao Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ​​​ យើង​នឹង​នាំ​ប្រិយ​មិត្ត​មក​ស្គាល់​កីឡាករ​១១​នាក់​លេង​បាន​ល្អ​ជាង​គេ​៖

អ្នក​ចាំ​ទី៖ Wayne Hennessey (Crystal Palace)


ទោះ​បី​ជា​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ចុង​ម៉ោង​ទល់​នឹង ​Tottenham អ្នក​ចាំ​ទី​រូប​នេះ​បង្ហាញ​ថ្វី​ដៃ​សង្គ្រោះ​បាល់​បាន​ច្រើន​ណាស់​។​បើ​គ្មាន​អ្នក​ចាំ​ទី​សញ្ជាតិ​វែល​រូប​នេះ​ទេ ក្រុម​លោក​ Roy Hodgson នឹង​ចាញ់​ធ្ងន់​ករ​មិន​ខាន។

ខ្សែ​ការពារ៖ Daryl Janmaat (Watford)


Watford គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​២​ដែល​រក្សា​ Clean-sheet ក្នុង​សប្ដាហ៍​ទី​២៨ហើយ​ខ្សែ​ការពារ​ Daryl Janmaat បង្ហាញ​ថ្វី​ជើង​ការពារ​បាន​ល្អ។រូប​គេ​បាន​ទប់​មិន​ឲ្យ​ Wayne Rooney និង​ Gulfi Sigurdsson មិន​អាច​ធ្វើ​អ្វី​បាន។

ខ្សែ​ការពារ៖ Chris Smalling (Manchester United)


ទម្រង់​លេង​របស់​គេ​គឺ​បិទ​ Alvaro Morata ជិត​ឈឹង​ក្នុង​ការ​ប្រកួត​ជាមួយ​Chelsea ទោះ​បី​ជា​ធ្លាប់​មាន​កំហុស​ច្រើន​ក្នុង​ការ​ប្រកួត​មុន​ៗ​ក៏​ដោយ។

ខ្សែ​ការពារ៖ Defender: Shane Duffy (Brighton & Hove Albion)


ខ្សែ​ការពារ៖ Andy Robertson (Liverpool)


ខ្សែ​បម្រើ៖ Nemanja Matic (Manchester United)


ខ្សែ​បម្រើ​៖ Rajiv van La Parra (Huddersfield Town)


ខ្សែ​ប្រយុទ្ធ៖ Mo Salah (Liverpool)


ខ្សែ​ប្រយុទ្ធ៖ ​Glen Murray (Brighton & Hove Albion)


ខ្សែ​ប្រយុទ្ធ៖ Romelu Lukaku (Manchester United)


ខ្សែ​ប្រយុទ្ធ៖ Roberto Firmino (Liverpool)