ខ្សែ​បម្រើ​ប្រយុទ្ធ​ ​Lingard នឹង​ខិត​ជិត​នឹង​បន្ត​កុង​ត្រា​ថ្មី​ជាមួយ ​Manchester United ហើយ ​​ខណៈ​ក្លឹប​ដំឡើង​តម្លៃ​ប្រាក់​ប្រចាំ​អាទិត្យ​ដល់​១០​​ម៉ឺន​ផោន​។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​កំពុង​តែ​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកប​អាជីព​បាល់ទាត់​នៅ​រដូវ​កាល​នេះ​ក្នុង​កីឡដ្ឋាន​ Old Trafford ដោយ​រក​បាន​១៣​គ្រាប់​ក្នុង​ការ​ចូល​លេង​៣៨​ប្រកួត​។ លោក Jose Mourinho តែងតែ​សរសើរ​កីឡាករ​វ័យ​២៥​ឆ្នាំ​​ហើយ​តាម​ប្រភព​ Daily Star កីឡាករ​ចេញ​ពី​ឈុត​យុវជន​ថ្នាលរបស់ក្លឹបរូប​នេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ត​កុង​ត្រា​ថ្មី។

រូប​គេ​បាន​ចុះ​កុង​ត្រា​បន្ត​កាល​ពី​ឆ្នាំ​មុន ​ប៉ុន្តែ​ក្លឹប​ចង់​បន្ត​ថែម​ទៀត​ហើយ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​១០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​រស់​នៅ​ជាមួយ​បិសាច​ក្រហម​ជិត​២០​ឆ្នាំ​ទៅ​ហើយ  ​ហើយ​បាន​ឡើង​មក​លេង​ក្នុង​ឈុត​ធំ​ដំបូង​កាល​ពី​ឆ្នាំ ២០១១​ក្រោម​ការ​ដឹកនាំ​របស់​លោក ​Sir Alex៕