ក្លឹប ​Real Madrid និង ​Real Betis បាន​យល់​ព្រម​ធ្វើ​ការ​ផ្ទេរ Dani Ceballos ដោយ​ចុះ​កុង​ត្រា​រយៈ​ពេល​៦​ឆ្នាំ​ជាមួយ​ស្ដេច​ស។

កីឡាករ​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០​កក្កដា​វេលា​ម៉ោង​១​ និង​០០​នាទី​ក្នុង​សាល​របស់​កីឡដ្ឋាន​ Santiago Bernabéu ។ Dani Ceballos នឹង​ឈាន​ជើង​ជាន់​ដី​កីឡដ្ឋាន​ដំបូង ​ក្នុង​នាម​ជា​កីឡាករ​របស់ ​Real Madrid ពេញ​សិទ្ធ​ ជាមួយ​នឹង​ការ​បង្ហាញ​ឈុត​ថ្មី​ ព្រម​ទាំង​ការ​ធ្វើ​សន្និសីទ​កាសែត​ផង​ដែរ។

នៅ​ថ្ងៃ​ទី​២១​កក្កដា​ កីឡាករ​នឹង​ធ្វើ​ដំណើរ​ទៅ​អាមេរិក​តែ​ម្នាក់​ឯង ​ដើម្បី​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ ដែល​ធ្វើ​ដំណើរ​ទៅ​មុន​ ដើម្បី​ចូល​រួម​ប្រកួត​មិត្តភាព​ក្នុង​ពាន ​International Champions Cup​ជាមួយ​ Man Utd, Barcelona,…៕