កាលពីថ្ងៃទី ២០ សីហា ២០១៧ គណៈកម្មការជាន់ខ្ពស់ បានបង្ហាញពីរូបរាងឌីហ្សាញទាំង ៦ របស់ពហុកីឡដ្ឋានដែលត្រៀមសំរាប់ World Cup 2022 ដែលនឹងប្រារព្ធនៅប្រទេស Qatar។ ទាំងម៉ូដ ការរចនា និង ទំហំសំរាប់ទទួលអ្នកចូលទស្សនាសុទ្ធតែមានលក្ខណៈប្លែក ៗ តាមរបៀបអារ៉ាប់។ ពហុកីឡដ្ឋានទាំងនេះ ជាស្នាដៃដំបូងរបស់ ជនជាតិ Qatar។ តោះនាំគ្នាមើលរូបភាពរបស់ របស់ពហុកីឡដ្ឋាន និមួយៗ នេះ៖
1. Al Bayt Stadium សំរាប់ការប្រកួតក្នុងវគ្គជំរុះពាក់កណ្តាលផ្តាច់ព្រ័ត្ត ក្នុង World Cup 2022។ វាអាចដាក់ អ្នកចូលរួមរហូតដល់ទៅ 60,000 នាក់ ។ វាត្រូវបាន ឌីហ្សាញដោយប្រើ តង់ធំៗជាដំបូល ។ ទីតាំងរបស់ពហុកីឡដ្ឋាននេះស្ថិតនៅភាគខាងជើងនៃទីក្រុង Al Khor។
2. Al Rayyan Stadium គឺសំរាប់ធ្វើការប្រកួតក្នុងវគ្គជំរុះ ១ ភាគ ៤ ផ្តាត់ព្រ័ត្ត ។ ចំនួនសំរាប់អ្នកចូលទស្សនា អាចបានរហូតដល់ ៤០០០០ នាក់ ។ ការ ឌីហ្សាញនេះគឺដើម្បីបង្ហាញពី ការស្រលាញ់ នូវប្រវត្តិសាស្ត្រ របស់ជនជាតិនេះ ។ ឡូយអត់ ?
3. Al Thumama Stadium អាចទទួលអ្នកចូលទស្សនា បានរហូតដល់ ៤០០០០ នាក់។ ក្នុងព្រឹត្តការណ៍ World Cup ខាងមុខនេះ វានឹងប្រើសំរាប់ការប្រកួតក្នុងវគ្គជំរុះ ១ ភាគ ៤ ផ្តាច់ព្រ័ត្ត ។
4. Al Wakrah Stadium នឹងប្រើសំរាប់ការប្រកួតក្នុងវគ្គជំរុះ ១ ភាគ ៤ ផ្តាច់ព្រ័ត្ត ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ទៅ ៤០០០០ នាក់ ។ វាគ្របដណ្តប់ជុំវិញដោយ កញ្ចក់ ។
5. Khalifa International Stadium នឹងប្រើសំរាប់ការប្រកួតក្នុងវគ្គជំរុះ ១ ភាគ ៤ ផ្តាច់ព្រ័ត្ត ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ទៅ ៤០០០០ នាក់ ។ វាសាងសង់ចប់ក្នុង ខែ ឧសភា ឆ្មាំ ២០១៧ ហើយដែលត្រូវបានជួសជុល សំរាប់ព្រឹត្តការណ័ ឆ្នាំ ២០២២ ខាងមុខនេះ ។
6. Qatar Foundation Stadium ដែលសាងសង់សំរាប់បង្ហាញនូវ ប្រវត្តិសាស្ត្ររបស់ជនជាតិអីស្លាម ដែលមានការរចនាដោយប្រើនូវ រាងត្រីកោណ រាងដូចពេជ្រ ជាដើម ។ សំរាប់ពហុកីឡដ្ឋានមួយនេះ គឺត្រូវបានគ្រោងសំរាប់ទទួលអ្នកទស្សនាលក់សំបុត្រតែ ២៥០០០ ប៉ុណ្ណោះ ចំណែក ១៥០០០ ទៀតនឹងបរិចាកដល់ពហុកីឡដ្ឋានក្នុងប្រទេសកំពុងអភិវឌ្ឃន៍ ។ វានឹងប្រើសំរាប់ការប្រកួតក្នុងវគ្គជំរុះ ១ ភាគ ៤ ផ្តាច់ព្រ័ត្ត ផងដែរ ។
តើក្នុងចំណោម ពហុកីឡដ្ឋានទាំង ៦ មួយណាដែលឡូយជាងគេ ?