Roberto Lewandowski បានទាត់បញ្ចូលទីគ្រាប់ទី៥៣ក្នុងក្រុមជម្រើសជាតិ ប៉ុន្តែប៉ូឡូញ​បានត្រឹមស្មើឈីលី ដោយ​លទ្ធផល ២ទល់នឹង២ ក្នុងជំនួបកម្ដៅសាច់ដុំត្រៀម FIFA World Cup នៅថ្ងៃសុក្រ ទី០៨ មិថុនា នាក្រុង Pozan។

ខ្សែប្រយុទ្ធឆ្នើមក្លិប Bayern Munich ស៊ុតពីចម្ងាយបើកឆាក ហើយ Piotr Zielinski បន្ថែមួយគ្រាប់ទៀត។ Diego Valdes បានតែតតាមស្មើឲ្យឈីលី មុន​មិត្តរួមក្រុម Miiko Albornoz។ ប៉ូឡូញ ស្ថិតនៅពូល H ត្រូវជួបសេណេហ្គាល់, កូឡុំប៊ី និង ជប៉ុន ហើយត្រូវបង្ហើបការកម្ដៅសាច់ដុំជាមួយលីទុយអានី នៅថ្ងៃអង្គារ ខាងមុខ៕

ក្រុម​បាល់ទាត់ជម្រើសជាតិ​ស្វីស បាន​រង​បរាជ័យក្នុងការប្រកួតកម្ដៅសាច់ដុំក្រោមថ្វីជើងស្វីស ដោយ​លទ្ធផល ២ទល់នឹង០ នាក្រុង Lugano នៅថ្ងៃសុក្រ​ ទី០៨ មិថុនា។

ខ្សែការពារ Ricardo Rodriguez បានទាត់ប៉េណាល់ទីនៅវគ្កទី១នាំមុខ ក្រោយ​ Maya Yoshida ធ្វើឲ្យ Breel Embolo ដួល។ ខ្សែប្រយុទ្ធ Haris Seferovic ក៏រកគ្រាប់ទី២ នៅ៨នាទី មុនចប់ការប្រកួត។

ស្វីសនឹងបើកយុទ្ធនាការ World Cup ជាមួយប្រេស៊ីល នៅថ្ងៃទី១៧ មិថុនា ខណៈជប៉ុន ត្រូវបង្ហើយការសមរបស់ពួកគេជាមួយប៉ារ៉ាហ្គាយ នៅថ្ងៃអង្គារ ទី១២ មិថុនា។

ទស្សនាវីដេអូហាយឡាយ៖