កុងត្រាថ្មីបច្ចុប្បន្នរបស់ De Gea នឹងត្រូវផុតកំណត់ពី Old Trafford នៅឆ្នាំ២០១៩ហើយ Man Utd គ្មានបំណងចង់ឲ្យកីឡាករឆ្នើមរបស់ខ្លួនចាកចេញទៅ Real Madrid នោះទេ ដោយបិសាចក្រហមត្រៀមបន្តកិច្ចសន្យាថ្មីដល់អ្នកចាំទីអេស្ប៉ាញឲ្យ Premier League យូរតទៅទៀត។
ទោះបីជាមានការចាប់អារម្មណ៍ពីលោក Florentino Perez និង Real Madrid ក្លឹបបិសាចក្រហម Manchester United កំពុងមានទំនុកចិត្តថា Devid De Gea នឹងបន្តអាជីពនៅក្លឹបយូរទៀត។ របាយការណ៍ពីកាសែតអង់គ្លេស The Independent, ក្រុមបិសាចក្រហមបង្កើតគម្រោងឲ្យអ្នកចាំទីម្នាក់នេះ បន្តកុងត្រាបន្ថែមរួចហើយៗ ការបន្តនេះ ដើម្បីបញ្ឈប់ពីការតាមប្រមាញ់របស់ Real Madrid។
កុងត្រារបស់កីឡាករវ័យ២៦ឆ្នាំ ត្រូវផុតកំណត់ដល់ឆ្នាំ២០១៩ ដែលនេះជាភាពងាយស្រួលដល់ស្ដេចស ក្នុងការដេញថ្លៃយកនៅរដូវកាលក្រោយ នៅពេលដែលកុងត្រានៅសល់តែមួយឆ្នាំ។ នៅពេលនេះបិសាចក្រហមគ្មានចំណាប់អារម្មណ៍លក់អ្នកចាំទីដៃស្អិតរបស់ខ្លួននោះទេ ខណៈដែលកីឡាករកំពុងតែរីករាយនឹងអាជីពនៅ Manchester។
ការមានវត្តមានក្នុងការប្រកួត Champions League និងក្លឹបក្លាយបេក្ខភាពប្រជែងពាន Premier League ដ៏ស្រួចស្រាវផងនោះ នេះជាកត្តាជម្រុះឲ្យ De Gea បន្តកុងត្រាថ្មី៕