ខ្សែបម្រើអាល្លឺម៉ង់ Emre Can បានចូលរួម Juventus ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ទី២១ខែមិថុនាឆ្នាំ២០១៨ ក្រោយចេញពី Liverpool បន្ទាប់ពីនៅ Anfield បាន៤រដូវកាល។

យោងតាមសារព័ត៌មាននៅអ៊ីតាលីបានចេញផ្សាយថា កីឡាករវ័យ២៤ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លិបយក្សអ៊ីតាលីដល់ឆ្នាំ២០២២ ដោយទទួលបានថ្លៃនឿយហត់១សែន៣ម៉ឺន៥ពាន់ផោនក្នុង១សប្តាហ៍។

គួររំលឹកថា Can ផ្ដើមអាជីពនៅ Bayern Munich ក្នុងឆ្នាំ២០១២ រួចផ្លាស់ទៅ Leverkusen ក្នុងរដូវកាល២០១៣-១៤ មុនផ្លាស់មកអង់គ្លេសក្នុងឆ្នាំ២០១៤៕