ខ្សែ​បម្រើ​ Toni Kroos នឹង​ត្រូវ​ប្រឈម​មុខ​នឹង​នៅ​ក្រៅ​ទីលាន​ បន្ទាប់​ពី​ក្លឹប​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា ​គាត់​រង​របួស​ជង្គង់។

បន្ទាប់​ពី​ការ​ធ្វើតេស្ត​នៅ​លើ​ជង្គង់​របស់​  Toni Kroos ​គាត់​ត្រូវ​បាន​វិនិច្ឆ័យ​រក​ឃើញ​ថា​រលាត់​សរសៃ​សន្លាក់​ជង្គង់​ ផ្នែក​ខាង​ឆ្វេង ​នៃ​ជើង​ឆ្វេង​របស់​គាត់​។ ដំណឹង​នៃ​ការ​ជាសះស្បើយ​របស់​គាត់ ​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ទេ” Real Madrid បាន​សរសេរ​ក្នុង​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន។

ខណៈ​ពេល​ដែក​ស្ដេច​ស ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ថា​តើ​ពេល​ណា​កីឡាករ​អាល្លឺម៉ង់​វ័យ​២៨​ឆ្នាំ​បាន​ត្រឡប់​មក​វិញ​នោះ​ទេ​​ តែ​គេ​សង្ឃឹម​ថា ​Kroos នឹង​អាច​ជា​ទាន់​ការ​ប្រកួត​ក្នុង ​Champions League ជើង​ទី​២​ជាមួយ​ PSG នៅ​ថ្ងៃ​ទី​៦​មីនា។ Toni លេង​ពេញ​៩០​នាទី​ក្នុង​ការ​ប្រកួត​ដែល​ Real ឈ្នះ ​PSG ៣​ទល់​១ ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ខ្សែ​បម្រើ​រូប​នេះ​ បង្ហាញ​ទម្រង់​លេង​បាន​ផង​នោះ។ ​កាសែត​អេស្ប៉ាញ​មួយ​ចំនួន​បាន​និយាយ​របួស​ជង្គង់​របស់​គាត់​ កើត​ឡើង​ពេល​គាត់​ព្យាយាម​ប្រជែង​យក​បាល់​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ។

គាត់​នឹង​ខកខាន​បាន​លេង​ទល់​នឹង ​Betis ក្នុង​ពាន ​La liga ប៉ុន្តែ​ខ្សែ​បម្រើ​លេង​បាន​ច្រើន​ដំណែង​សញ្ជាតិ​ក្រូអាត Mateo Kovasic នឹង​ជំនួស​ដំណែង​នៅ​សល់​របស់ ​Kroos៕