ទោះ​បី​វា​កន្លង​ផុត​ទៅ​ហើយ​ក្ដី​! ការ​ផ្ទេរ​ចេញ​ពី​ ​Barcelonaរបស់ Neymar ទៅ​លេង​នៅ ​Paris Saint-Germain នៅ​តែ​ស្ថិត​ក្នុង​ទំព័រ​មុខ​ ខណៈ​ Eric Cantona បាន​និយាយ​ពី​រឿង​នេះ​ដែរ។

អតីត​កីឡាករ​ជម្រើស​ជាតិ​បាន​បង្ហាញ​ការ​មិន​យល់​ពី​គោល​បំណង​ ហេតុអ្វី​បាន​ជា​ប្រធាន​ក្រុម​ប្រេស៊ីល​រូប​នេះ ​ចាក​ចេញ​ពី​អេស្ប៉ាញ​ទៅ​លេង​នៅ​បារាំង​។

អតីត​ខ្សែ​ប្រយុទ្ធ​របស់ ​Manchester United បាន​និយាយ​ក្នុង ​Yahoo Sport ថា៖“ ពេល​ដែល​អ្នក​មាន​វ័យ​២៥​ឆ្នាំ​ ហើយ​លេង​ឲ្យ​ក្លឹប​ធំ​ដូចជា ​Barcelona ​និង​ជម្រើស​ជាតិ​ប្រេស៊ីល​ទៀត​។ ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ត្រូវ​ប្ដូរ​ទៅ​លេង​នៅ​ Ligue 1 ឬ​អ្នក​ចង់​ទៅ​លេង​ត​ទល់​ជាមួយ Amiens ឬ​ក៏ ​Guingamp? នេះ​វា​មិន​មែន​ជា​ការ​លេង​បាល់ទាត់​ពិតប្រាកដ​ និង​ការ​ស្រឡាញ់​នោះ​ទេ​”។

 

បើ​និយាយ​ឧទាហរណ៍​ថា​ប្ដូរ​ទៅ​លេង​នៅ​បារាំង​ដោយ​សារ​ចង់​ឈ្នះ​ Champions League, Cantona បាន​បន្ថែម៖” ពាន Champions League។ ច្រើន​បំផុត​គេ​លេង​តែ​១០​ប្រកួត​ទេ​។ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា​ហេតុអ្វី​គាត់​ទៅ​លេង​បារាំងតែ​ប៉ុណ្ណឹង!”៕