ទោះ​បី​ជា​រង​ការ​ប៉ះ​ទង្គិច​ក្នុង​ជំនួប​អេស្ប៉ាញ​ ជាមួយ​​ជម្រើស​ជាតិ​កូស្ការីការ​ ​លក្ខណៈ​មិត្តភាព​ក្ដី​  Isco អាច​នឹង​រឺងមាំ​គ្រប់​គ្រាន់​ដើម្បី​លេង​ក្នុង​ជំនួប ​Madrid Derby លើក​ដំបូង​ក្នុង​កីឡដ្ឋាន​ថ្មី​ Wanda Metropolitan។

តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​អេស្ប៉ាញ បាន​បញ្ជាក់​ថា​ Isco បាន​ចាក​ចេញ​ពី​ជំរំ​ហ្វឹកហាត់​របស់​ជម្រើស​ជាតិ​ត្រឡប់​មក​កាន់​ក្លឹប​វិញ ​ក្រោយ​ពេល​ប៉ះ​ទង្គិច​បណ្ដាល​ឲ្យ​មាន​របួស​ទល់​ និង​កូស្ការីការ។

 

បែប​ណា​ក្ដី​! ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រូពេទ្យ​នៅ​ Real Madrid រូប​គេ​អាច​ចូល​លេង​បាន​ទល់​នឹង​ក្រុម ​Atletico Madrid ក្នុង​ជំនួប​ Madrid Berby បាន​ហើយ៕