Michael Carrick នឹងត្រឡប់ធ្វើការងារក្នុងឈុតរបស់ Man Utd វិញតែមកលើកនេះ មិនមែនក្នុងនាមជាកីឡាករតែជាគ្រូបង្វឹក ខណៈលោក Jose Mourinho បានផ្ដល់កៅអីនេះឲ្យកីឡាករវ័យ៣៦ឆ្នាំ ក្រោយប្រកាសចូលនិវត្តន៍ពេលចប់រដូវកាលនេះ។
Carrick មិនទាន់បានចូលលេងក្នុង Premier League រដូវកាលនេះសូម្បីតែមួយប្រកួតខណៈអតីតកីឡាករជម្រើសជាតិអង់គ្លេសកំពុងមានបញ្ហារបួសត្រូវដោះស្រាយ។ របួសនេះកើតឡើងពេលគាត់លេងទល់នឹងក្រុម Burton Albion ។
លោក Jose Mourinhoបាននិយាយកាលពីម្សិលមិញថា៖ ខ្ញុំគិតថានឹងសម្រេចចិត្តឈប់លេងបាល់ពេលចប់រដូវកាលដោយសារគាត់របួសនិងមានបញ្ហាច្រើន។ដូច្នេះយើងរីករាយហើយពេលចប់រដូវកាលនេះ ខ្ញុំរំពឹងថានឹងឲ្យគាត់កាន់ដំណែងជាបុគ្គលិកគ្រូបង្វឹក។បើគាត់មិនផ្លាស់ប្ដូរគំនិតរបស់គាត់ទេក៏មិនអីតែយើងរីករាយនឹងឲ្យគាត់ធ្វើបែបនេះ“។
Carrick លេងឲ្យ Man Utd ៤៦០ប្រកួតរកបាន២៣គ្រាប់ហើយធ្លាប់ឈ្នះពាន Premier League ៥ដង Champions League ម្ដង Europa League ម្ដងនិង FA Cup ម្ដង៕