ប្រធាន​ក្លឹប​ Real Madrid ​លោក Florentino Perez បាន​បញ្ជាក់​ថា​ ក្លឹប​នឹង​មាន​គម្រោង​បង្កើត​ស្ថាប័ន​បាល់ទាត់​ស្រី​មួយ​ទៀត​ក្នុង​ពេល​ឆាប់​២​នេះ​។

ការ​បង្កើត​នេះ​គឺ​កំណត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ហ្វឹកហាត់​និង​អភិវឌ្ឍន៍​ចាង​គេ​ការ​ប្រកួត​ប្រជែង។ ខណៈ​ពេល​ដែល​ក្លឹប​បាល់ទាត់​របស់​អេស្ប៉ាញ​ស្ទើរ​តែ​ទាំង​អស់​មាន​ក្រុម​បាល់ទាត់​នារី​, Real Madrid មិន​ទាន់​មាន​ការ​បង្កើត​ទី​កន្លែង​ឬ​ក្រុម​បាល់ទាត់​ស្រី​នោះ​ទេ។

ប៉ុន្តែ​ពេល​នេះ​អ្វីៗ!​បាន​ផ្លាស់ប្ដូរ​ហើយ​។ ” ដំបូង​គេ​​យើង​បង្កើត​​បាល់ទាត់​នារី​ សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់​”លោក Perez និយាយ​ទៅ​កាន់​បុគ្គលិក​ក្លឹប​គ្រប់​ជាន់​ថ្នាក់​កាល​ពី​ថ្ងៃ​អង្គារ។

“ យើង​នឹង​មិន​នាំ​យក​កីឡាករ​មក​ពី​ប្រទេស​ណា​មក​ចូល​រួម​នោះ​ទេ​ ​​ប៉ុន្តែ​បាល់ទាត់​នារី​ជា​ស្ថាប័ន​ហ្វឹកហាត់ ​សូម្បី​តែ​មនុស្ស​ចំណាស់​ៗ​ក៏​អាច​មក​ចូល​រួម​បាន​”។