លោក Van Gaal ដែល​បាន​ចាក​ចេញ​ពី​ Manchester United United កាល​ពី​ឆ្នាំ​២០១៦​ ត្រូវ​បាន​គេ​រិះគន់​ពី​​ភាព​អវិជ្ជមាន​នៃ​លទ្ធផល​ដឹក​នាំ​របស់​គាត់ ​អំឡុង​អង្គុយ​កៅអី​គ្រូ​បង្វឹក ​ប៉ុន្តែ​ពេល​នេះ​លោក​បាន​ចេញ​មក​រិះគន់​ទម្រង់​លេង​របស់​លោក​Jose Mourinho វិញ​ម្ដង។

គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​អះអាង​ថា ​គាត់​សុខ​ចិត្ត​មើល​ក្រុម ​Man Cityជាង​ MAn Utd ហើយ​ក្រុម​​របស់​លោក Pep Guardiola មាន​គុណភាព​ជាក់​លាក់​ជាង​ក្រុម​របស់​លោក​ Jose។ ក្រោយ​ចប់​ការ​ប្រកួត​ដែល​បិសាច​ក្រហម​ចាញ់​ Man City លោក​បាន​និយាយ​ថា​៖” ខ្ញុំ​គួរ​តែ​មើល​ក្រុម ​City លេង​ជាជាង ​United។ អ្នក​ត្រូវ​ការ​គុណភាព​របស់​កីឡាករ​ ហើយ​វា​ច្បាស់​ណាស់​ថា ​City មាន​គុណភាព​កីឡាករ​ល្អ​ជាង។ ប្រសិន​បើ​អ្នក​សួរ​ថា​តើ​អ្នក​បាន​ធ្វើ​ធ្វី​ខ្លះ​នៅ ​​United ខ្ញុំ​នឹង​និយាយ​ថា​វា​គឺ​ជា​ឆ្នាំ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​ហើយ”។

អតីត​គ្រូ​បង្វឹក​ Barcelona និង​ Bayern Munich ដែល​មិន​ទាន់​ទទួល​បាន​ការ​ងារ​ថ្មី​ក្រោយ​ចាក​ចេញ​ពី​ Old trafford ​នៅ​តែ​ការពារ​គំនិត​និង​ទម្រង់​លេង​របស់​អំឡុង​ពេល​ដឹកនាំ​បិសាច​ក្រហម​។

យើង​លេង​បាល់ទាត់​នោះ​ពិត​ជា​ត្រឹម​ត្រូវ​ហើយ ​ប៉ុន្តែ​វា​គ្មាន​បាល់​ទាត់​ណា​ដែល​គេ​ទទួល​យក​គ្រប់​ទាំង​អស់​នៅ​អង់គ្លេស​ទេ។ មិន​ទាន់​ចប់​! ទេ​​ចូល​មើល​ទៅ ​United ពេល​នេះ ​នៅ​ពេល​ដែល​លោក​ Jose Mourinho មក​ដឹកនាំ​ តើ​គាត់​គេច​ផុត​ពី​ការ​រិះគន់ ​និង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ដែរ​ឬ​ទេ?​តើ​អ្វីជា​ផលិតផល​ដែល ​United សម្រេច​បាន​?​ទម្រង់​បែប​ការពារ?​ខ្ញុំ​តែង​តែង​លេង​បែប​ប្រយុទ្ធ​រហូត ​​ធាតុ​ពិត​គឺ​គូរ​ប្រកួត​តែង​តែង​ចត​ឡាន​ក្រុង​រហូត។ ពេល​នេះ​ពួក​គេ​មិន​ធ្វើ​អញ្ចឹង​ទៀត​ទេ​ដោយ​សារ​តែ​លោក ​Jose Mourinho លេង​បែប​ការពារ​ច្រើន​ពេក“៕