Zinedine Zidane ចង់​បន្ថែម​កីឡាករ​ចូល​ថ្មី​ទៅ​ក្នុង​ក្រុម​កីឡាករ​ដែល​មាន​ស្រាប់​របស់​លោក ក្នុង​ខែ​មករា​ខាង​មុខ​ ហើយ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ចង់​បាន​កីឡាករ​វ័យ​ក្មេង​ដើម្បី​សាងសង់​អនាគត់​របស់​ក្លឹប​។ តាម​ការ​បញ្ជាក់​របស់​ Mirror, Anthony Martial គឺ​ជា​គោលដៅ​របស់ ​Real Madrid។

Zidane ធ្លាប់​បាន​បង្ហាញ​ពី​គោលការណ៍​ដឹកនាំ​របស់​លោក​ថា​ មិន​ចង់​បាន​កីឡាករ​វ័យក្មេង​និង​ល្បឿន​លឿន ​ដើម្បី​បញ្ជូល​ទៅ​ក្នុង​ក្រុម​កីឡាករ​របស់​លោក ចាប់​តាំង​ពី​មក​ដឹកនាំ ​Real Madrid ដំបូង​ហើយ​បន្ទាប់​ពី​ភាព​រអាក់រអួល​នៅ​ដើម​រដូវ​កាល​នេះ​គាត់​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​គោលដៅនេះ​ហើយ​រក​កីឡាករ​ថ្មី​នៅ​ខែ​មករា។

Cristiano Ronaldo និង​ Karim Benzema មាន​វ័យ​៣២​និង​២៩​ឆ្នាំ​ទៅ​ហើយ​ដែល​វ័យ​នេះ​នឹង​ធ្វើ​ឲ្យ​ទម្រង់​ធ្លាក់​ចុះ​ផង​ដែរ។ កីឡាករ​វ័យ​២១​ឆ្នាំ​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សាងសង់​តំបន់​ប្រយុទ្ធ​របស់​ Real។ Martial ដែល​ជា​មិត្ត​រួម​ជាតិ​របស់​Mbappe បាន​ទាក់ទាញ ​Real Madrid ឲ្យ​ចុះ​កុង​ត្រា​រដូវ​កាល​មុន​ហើយ​បាន​បដិសេធ​ទៅ​លេង​នៅ ​PSG ។

កីឡាករ​ដែល​សាក​សម​ចំពោះ​ការ​ចង់​បាន​របស់​ Zidane កំពុង​ស្វែង​រក, ​ Martial នៅ​តែ​មិន​អាច​ធានា​រក​កៅអី​ជម្រើស​ដំបូង​នៅ ​Manchester United។ Real Madrid ចង់​សាកល្បង​រក​ដំណោះ​ស្រាយ​ឲ្យ  ​Manchester United ​ដោយ​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​៨០​លានផោនដេញ​ថ្លៃ​យក​កីឡាករ​វ័យ​ក្មេង​សញ្ចាតិ​បារាំង។

Image result for Anthony Martial

ដោយ​ការ​ប្រកួត​ប្រជែង​ជាមួយ​Romelu Lukaku, Marcus Rashford និង​ Zlatan Ibrahimovic ក្នុង​​តំបន់​ប្រយុទ្ធ, Martial នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​បើ​ទោះ​បី​ជា​នាទី​លេង​មាន​កំណត់ ដោយ​រក​បាន​៥​គ្រាប់​ក្នុង​ចំណោម​៥​ប្រកួត​ក្នុង​ជម្រើស​១១​នាក់។ រូប​គេ​នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ម្នាក់​ចាប់​តាំង​ពី​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១៥៕