ក្រុមចក្រភពអង់គ្លេសចំនួន 6 កំពុងរង់ចាំការចាប់ឆ្នោតសម្រាប់រើសក្រុមប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នៅវេលាម៉ោង 17:00 នាទី នៅក្នុង មជ្ឈមណ្ឌល Grimaldi Forum ដែលស្ថិតនៅទីក្រុងម៉ូណាកូ។

ក្រុមម្ចាស់ជើងឯក Premier League Chelsea, ក្រុមឈរនៅលើកំពូលតារាង Tottenham និងក្រុមឈរលេខ 3 Manchester City សុទ្ធសឹងស្ថិតក្នុងលទ្ធផលស្មើ។

ពួកគេនឹងត្រូវចូលរួមដោយអ្នកឈ្នះពានរង្វាន់ Europa League ក្រុម Manchester United រួមទាំង Liverpool និងម្ចាស់ជើងឯកស្កុតឡេន Celtic ដែលសុទ្ធសឹងបានឆ្លងកាត់វគ្គជម្រុះ។

ដំណាក់កាលក្រុមនៃការប្រកួតប្រជែងចាប់ផ្តើមនៅថ្ងៃទី 12-13 ខែកញ្ញា។

គួររំលឹកផងដែរថា ក៏ធ្លាប់មានប្រវិត្តដែល ក្រុមអង់គ្លេស 6 ក្រុមចុងក្រោយបានឈានដល់វគ្គជម្រុះចូលទៅក្នុងវគ្គចាប់ក្រុមផងដែរ ដែលនៅពេលនោះ មានក្រុម អង់គ្លេស Manchester, Chelsea, Liverpool និង Arsenal ត្រូវបានចូលរួមដោយក្លិបស្កុតឡេន Celtic និង Rangers ។ នៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយ ក្រុម​ Manchester United ដែលគ្រប់គ្រងដោយ Sir Alex Ferguson ជនជាតិ ស្កុតឡេន បានផ្តួល ក្រុម Chelsea ដែលគ្រប់គ្រងដោយ Avram Grant ជនជាតិអ៊ីស្រាអែល ដោយ ការស៊ុច ប៉េណាំងទី ។

 

ក្រុមដែល ជាប់ដែលអាចចូលទៅក្នុង ការចាប់ក្រុមបានមាន៖

ក្រុមម្ចាស់ជើងឯក Real Madrid កំពុងស្ថិតក្នុង ក្រុមទី ១ ជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលធំ ៗ 7 ផ្សេងទៀតដូចជា Chelsea, Bayern Munich, Juventus, Benfica, Monaco, Spartak Moscow និង Shakhtar Donetsk ។

ក្រុមទី ២ មានក្លឹបពីខាង អង់គ្លេស ដូចជា Manchester City និង Manchester City ក៏ដូចជាក្រុមម្ចាស់ជើងឯក 5 ជំនាក់ Barcelona និងម្ចាស់ក្លឹប Paris St-Germain របស់ Neymar ។

ក្រុម Tottenham និងក្រុម Liverpool ស្ថិតក្នុងក្រុមទី ៣ ខណៈក្រុម Celtic របស់ស្កុតឡេនកំពុងតែស្ថិតក្នុងក្រុមទី ៤ ដែលមានម្ចាស់ជើងឯកហុល្លង់ Feyenoord និងក្រុមជើងឯកពីក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ Leipzig ។

 

ខ្លីៗ ពីពេលវេលានៃការប្រកួត៖

Match day one: 12-13 កញ្ញា

Match day two: 26-27 កញ្ញា

Match day three: 17-18 តុលា

Match day four: 31 តុលា – 1 វិច្ឆកា

Match day five: 21-22 វិច្ឆកា

Match day six: 5-6 ធ្នូ