កីឡាករខ្សែប្រយុទ្ធពូកែឆេវឆាវ Diego Costa ជឿជាក់ថា មិត្តរួមក្រុម Atletico Madrid របស់ខ្លួនគឺ កីឡាករ Antoine Griezmannនឹងមិនទៅណាចោលក្លឹបមួយនេះនោះទេ ដោយសារហេតុផលថា គឺ​ Griezmann ហ្នឹងឯងដែលជាអ្នកបានព្យាយាមលួងលោម Costa អោយចាកចេញពី Chelsea ដើម្បីមកលេងជាមួយគ្នា។

អតីតកីឡាករក្រុមតោខៀវរូបនេះ បានប្រាប់អោយដឹង​កាល​ពី Griezmann​ បានទូរស័ព្ទមកគេរាល់ថ្ងៃ ប្រាប់អោយ​ត្រលប់​មក​ Atletico វិញ។​ Costa បាននិយាយថា៖” Griezmann​ គឺជាកីឡាករដ៏សំខាន់នៅក្នងក្រុម ហើយគេនឹងនៅជាមួយយើងបន្ដទៀត។ Griezmann​ មិនទាន់បានប្រាប់ខ្ញុំថា គេចង់ទៅណាឡើយ”។

នារយៈពេលចុងក្រោយនេះ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងពាក់លេខ៧​ កំពុងមានពាក្យចចាមអារ៉ាមជាច្រើនថា គេនឹងផ្ទេរទៅកាន់ Barcelona នារដូវកាលក្រោយនេះ ដោយមានតម្លៃខ្លួនរហូតដល់ជាង១០០លានអឺរ៉ូឯណោះ៕

Metro