Andres Iniesta បាននិយាយថា គាត់នឹងលាឈប់ពីក្រុមជម្រើសជាតិអេស្ប៉ាញក្រោយការប្រកួត World Cup ២០១៨នៅរុស្សីចប់រួចរាល់។
ប្រធានក្រុម Barcelona រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករសំខាន់បំផុតក្នុងប្រវត្តិបាល់ទាត់អេស្ប៉ាញ ហើយគាត់ចូលលេងឲ្យជម្រើសជាតិ លើកដំបូងកាលឆ្នាំ២០០៦។ ការប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ នឹងជាការបង្ហាញខ្លួនលើកទី១២៣ឲ្យអេស្ប៉ាញ ដែលចំនួននេះរូបក្លាយជាកីឡាករបង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនជាងគេបំផុតលំដាប់ទី៥ដោយតាមពីក្រោយ អតីតកីឡាករ Andoni Zubizarreta, Xavi, ប្រធានក្រុម Sergio Ramos និង Iker Casillas។
តើ Iniesta នឹងបង្ហាញខ្លួនគ្រប់ការប្រកួតមិត្តភាពមុន World Cup ដែរឬទេ? ប្រសិនបើគាត់បានចូលទាំងអស់ គាត់នឹងឡើងមកឈរលេខ៣ ក្នុងនាមជាកីឡាករបង្ហាញខ្លួនឲ្យអេស្ប៉ាញបានច្រើនជាងគេលើស Xavi មុនពេលគាត់ឈានចូលវ័យ៣៤ឆ្នាំ។
កីឡាកររូបនេះបាននិយាយក្នុងវិទ្យុអេស្ប៉ាញ Cadena Ser’s El Larguero ថា៖” នៅពេលនេះ និយាយឲ្យស្មោះត្រង់ទៅ World Cup ប្រហែលជាឱកាសចុងក្រោយក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិហើយ។ ខ្ញុំមិនចង់គិតច្រើនទេដោយសារតែខ្ញុំដឹងខ្លួនឯងថាខ្ញុំជានរណា។សម្រាប់ឥឡូវនេះជាមួយនឹងគ្រប់យ៉ាងដែលខ្ញុំធ្លាប់បានឈ្នះ វាដល់ពេលហើយ វានឹងកើតឡើងក្នុងអាជីពរបស់ខ្ញុំ”។
Iniestaត្រូវបានគេចាត់ទុកជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រជម្រើសជាតិអេស្ប៉ាញ ដោយជួយក្រុមគោជល់មួយនេះឈ្នះពាន European Championship ២ដងជាប់គ្នាក្នុងឆ្នាំ២០០៨ និង២០១២ ហើយគាត់ក៏ជាកីឡាកររកបានគ្រាប់បាល់ឲ្យអេស្ប៉ាញឈ្នះហូឡង់លើកពាន World Cup 2010 នៅអាហ្វ្រិកខាងត្បូងផងដែរ៕