ក្រុមជម្រើសជាតិអាហ្សង់ទីននិងឈីលីនឹងត្រូបជួបក្រុមខ្លាំងក្នុងវគ្គជម្រុះ World Cup តំបន់អាមេរិកខាងត្បូងនៅសប្ដាហ៍ក្រោយដែលការប្រកួតនេះ នឹងអាចសម្រេចថាតើ Messi និង Sanchez បានបង្ហាញខ្លួនក្នុងជម្រើសជាតិលេងនៅប្រទេសរុស្សីនៅឆ្នាំក្រោយដែរឬទេ?
បន្ទាប់ពីការប្រកួតជម្រុះចុងក្រោយជាច្រើនដងរួចមកចំណាត់ថ្នាក់ក្រុមនៅអាមេរិកខាងត្បូងដូចតារាងខាងក្រោម៖
#WCQ | South America
🇧🇴1-0🇨🇱
🇨🇴1-1🇧🇷
🇪🇨1-2🇵🇪
🇦🇷1-1🇻🇪
🇵🇾1-2🇺🇾 pic.twitter.com/gGrDIeoZoK— FIFA World Cup (@FIFAWorldCup) September 6, 2017
អាហ្សង់ទីននឹងត្រូវជួបប៉េរូដែលឈរលេខ៤ក្នុងតារាងនៅថ្ងៃសុក្រនេះ មុនពេលប្រកួតចុងក្រោយប៉ះអេក្វាឌ័រនៅ៥ថ្ងៃបន្ទាប់ទៀតដែលការប្រកួតទាំងពីរនេះអាចរំពឹងបានទេថាតើ Messi បានលេង World Cup វគ្គជម្រុះផ្ដាច់ព្រ័ត្រនៅរុស្សីបានអត់?ហើយអាហ្សង់ទីនអាចមានដង្ហើមដកក្នុងការប្រកួត២លើកចុងក្រោយនេះដែរឬទេ។
ម្យ៉ាងវិញទៀតឈីលីឈរលេខ៦ក្នុងតារាង CONMEBOL ពួកគេនឹងទទួលភ្ញៀវអេក្វាឌ័រក្នុងទីក្រុង Santiago នៅថ្ងៃសុក្រមុនពេលប្រកួតបញ្ចប់ជាមួយក្រុមកំពូលតារាងប្រេស៊ីលនៅថ្ងៃទី១១តុលា។ក្រុមពីលេខ១ដល់លេខ៤ក្នុងតារាងនេះនឹងឡើងទៅលេងនៅរុស្សីដោយអូតូម៉ាទិក ខណៈពេលដែលក្រុមឈរលេខ៥ត្រូវប្រកួត Play-off ២ជើងជាមួយក្រុមមកពីទ្វីបអូសេអានីគឺប្រទេស ណូវែលហ្សេឡង់ នៅខែវិច្ឆិកា។
ក្រុមទាំងពីរត្រូវបានគេដឹងថានឹងរត់ដាច់ជើងចោលក្នុង២ប្រកួតនេះ ធ្វើយ៉ាងណាត្រូវតែឈ្នះទាំងពីរប្រកួត ប៉ុន្តែអាហ្សង់ទីននិងឈីលីក៏ដូច Messi និង Sanchez នឹងសង្ឃឹមថាអាចបង្ហាញទម្រង់លេងល្អហើយរកជ័យជម្នះ២ប្រកួតនេះក្នុងរយៈពេល៧ថ្ងៃ៕