Ronaldo ពិតជាមានជំនាញបញ្ជូនបាល់ពិន័យទៅទម្លុះដៃអ្នកចាំទី ហើយបំប៉ោងសំណាញ់ខាងក្រោយបានយ៉ាងល្អ ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរបស់ Manchester United បញ្ជាក់ថារូបគេជឿជាក់ថាអាចទាត់បាល់បែបនេះបានល្អដូច Ronaldo ដែរ។
ជំហរនៃការទាត់បាល់ពិន័យសេរីនេះគឺ Ronaldo បានស្តាយ៍របស់ខ្លួនខុសគេ គឺថយក្រោយ៣ជំហាន និងថយចំហៀង២ទៀតហើយទាល់បាល់ដោយកម្លាំងខ្លាំងដែលតិកនិកនេះ រូបគេសម្រេចបានជោគជ័យទាំងនៅ Man Utd, Real Madrid និងក្រុមជម្រើសជាតិ។ ប៉ុន្តែបើនិយាយពីស្ដាយរបស់ Rushford វិញខុសគ្នាដាច់ ដោយស្តាយរបស់កីឡាករវ័យក្មេងរបស់បិសាចក្រហមអាចមើលក្នុងវីដេអូខាងក្រោម៖
[youtube id=”wR_Mebjzks0″]
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បានទាត់បាល់ពិន័យហ្រ្វីឃីកនេះ សម្រេចក្នុងការប្រកួត Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Celta Vigoហើយរូបគេក៏ទទួលស្គាល់តិកនិកទាត់គឺពិតជាខុសគ្នាដាច់។
ទម្រង់នៃការទាត់របស់កីឡាករវ័យក្មេងខុសគ្នាដាច់ ប៉ុន្តែយ៉ាងណារូបគេជឿជាក់ថា ទាត់បាល់ដូច Ronaldo។ Rushford មិនទាន់បង្ហាញអ្នកគាំទ្រពីសមត្ថភាពរបស់ខ្លួននៅឡើយទេ។ ” ខ្ញុំអាចធ្វើដូចគាត់បាន ប៉ុន្តែពេលនេះខ្ញុំមិនទាន់ធ្វើវានៅឡើយទេ”៕