Sergio Aguero បានរបយសបាក់ឆ្អឹងជំនី ក្នុងគ្រោះថ្នាក់ចរាចារណ៍មួយនៅទីក្រុង Amsterdam កាលពីសប្ដាហ៍មុន ហើយរបាយការណ៍បឋមពី Man City ថារូបគេនឹងខកខានលេងបាល់២ទៅ៤សប្ដាហ៍។
Man City មានទំនុកចិត្តថា រូបគេនឹងជាទាន់ពេលវេលាក្នុងការត្រឡប់មកវិញក្រោយ International Break បញ្ចប់ ស្របពេលក្លឹបត្រូវជួប Stoke City។ ប៉ុន្តែគ្រូពេទ្យក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនលោក Donato Villani បានបញ្ចេញរបាយការណ៍ពិតហើយថារូបគេរបួសរយៈពេលយូរ។
“Aguero បង្ហាញមុខស្ងួតដោយសារតែគាត់ចង់លេងខ្លាំង ទោះបីមានគ្រោះថ្នាក់នេះក៏ដោយ។ យើងគ្មានអ្វីធ្វើសម្រាប់គាត់នោះទេ ដោយទុកឲ្យគាត់ក្រៅទីលានទាំងពីរប្រកួតរបស់អាហ្សង់ទីននេះតែម្ដង ” Dr Villani និយាយក្នុងប៉ុស្ដ៍ទូរទស្សន៍ TyC Sport។
អាហ្សង់ទីនត្រូវជួបប៉េរូ និងអេក្វាឌ័រ ក្នុងការប្រកួតជម្រុះចុងក្រោយតំបន់អាមេរិកខាងត្បូង World Cup ហើយក្រុមពពកសមួួនឹងនឹងលេងដោយគ្មានខ្សែប្រយុទ្ធ Man City ម្នាក់នេះ។លោក Dr. Villani បន្តថា“ គាត់នឹងត្រូវសម្រាកពីទីលាន៦សប្ដាហ៍ គាត់មិនអាចកម្រើកខ្លួនបានល្អ ឬក៏ឱនចូលទៅក្នុងឡានបានស្រួលនោះទេ “៕