ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានយកឈ្នះក្រុមម្ចាស់ផ្ទះអូទ្រីសដោយលទ្ធផល៣ទល់នឹង០កាលពីម្សិលមិញនៃការប្រកួតមិត្តភាពកំដៅសាច់ដុំលើកចុងក្រោយមុនធ្វើដំណើរទៅកាន់ទឹកដីរុស្ស៊ីដើម្បីត្រៀមធ្វើការប្រកួតដណ្តើមពានរង្វាន់ FIFA World Cup 2018។
៣គ្រាប់របស់ក្រុមរហស្សនាមសាំបារកបានដោយខ្សែប្រយុទ្ធ Gabriel Jesus នៅនាទីទី៣៦, Neymar នៅនាទីទី៦៣ និង Philipe Coutinho នៅនាទីទី៦៩។
គួរបញ្ជាក់ថា ក្រុមជើងឯកបាល់ទាត់ពិភពលោក៥សម័យនឹងត្រូវប្រកួតបើកឆាកពូល E របស់ខ្លួនជាមួយស្វីសនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ មុននឹងបន្តជួប កូស្តារីកា និង ស៊ែប នៅថ្ងៃបន្ទាប់។
ទស្សនាវីដេអូ៖