Henrikh Mkhitaryan ត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករត្រូវប្រកួត ខណៈលោក Jose Mourinho បានពន្យល់ថាដើម្បីតុល្យភាពក្នុងក្រុមលោកចាំចាប់ត្រូវធ្វើបែបនេះ។
កីឡាករសញ្ជាតិអាមិននៀ មិនមានឈ្មោះសូម្បីតែជាកីឡាករបម្រុងក្នុងបញ្ជីឈ្មោះទាំង១៨នាក់ដែល Man Utd ឈ្នះ Bournemouth ១ទល់០។ ខ្សែបម្រើរូបនេះត្រូវបានគ្រូបង្វឹកដកឈ្មោះចេញពីបញ្ជីជាញឹកញាប់ ក្នុង៨ប្រកួតចុងក្រោយនេះ។ បញ្ហានេះបានធ្វើឲ្យមានការមន្ទិលសង្ស័យថា តើអតីតកីឡាករនាំ លេងរបស់ Dortmund រូបនេះមានអនាគតយ៉ាងណានៅ Old Trafford ខណៈកាលពីដើមរដូវកាល បង្ហាញទម្រង់លេងដោយរកបានឱកាសបញ្ជូនបាល់៥ដងក្នុង២ទៅ៣ប្រកួតចុងក្រោយ។
និយាយក្រោយចប់ការប្រកួតកាលពីយប់មិញ លោក Jose Mourinho បានពន្យល់ថា៖” ខ្ញុំអាចមានកីឡាករតែ៦នាក់ប៉ុណ្ណោះក្នុងតំបន់បម្រុង ហើយខ្ញុំព្យាយាមរក្សាតុល្យភាពក្នុងតំបន់នេះ។ ខ្ញុំមានខ្សែការពារ២នាក់ដែលអាចលេងក្នុងដំណែងផ្សេងគ្នា ខ្ញុំមាន Ashley Young ដើម្បីរក្សាលំនឹងតំបន់ស្លាប និងការពារស្លាប។ Herrera គឺជាខ្សែបម្រើ Zlatan គឺជាខ្សែប្រយុទ្ធ ហើយ Rushford គឺជាខ្សែប្រយុទ្ធទី២ជំនួយដល់តំបន់ប្រយុទ្ធស្លាប”។
“បើខ្ញុំមាន Mkhitaryan មានន័យថាខ្ញុំនឹងបាត់បង់នរណាម្នាក់ក្នុងចំណោមពួកគេ ហើយខ្ញុំជឿថាកីឡាករដទៃទៀតក៏គាត់ចង់លេងដែរ”៕