ការរកបានបួនគ្រាប់របស់ Salah កាលពីចុងសប្ដាហ៍នេះទល់នឹង Watford បានធ្វើឲ្យរូបគេ ឈរកំពូលតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេនៅអឺរ៉ុបគឺលើស Messi ដល់ទៅ៣គ្រាប់ដែលរកបានត្រឹមមួយគ្រាប់កាលពីយប់ថ្ងៃអាទិត្យ។
ខណៈពេលដែល Kane និង Neymar ស្ថិតនៅក្រៅទីលានដោយសាររបួសនោះ នៅសល់តែបេក្ខភាពបួនឬប្រាំនាក់ប៉ុណ្ណោះដែល។ អ្នកដែលឈរកំពូលតារាងថ្មីគឺ Salah។ Messi ក៏ទទួលបានជោគជ័យដែរក្នុងការបង្ហាញសមត្ថភាពប្រចាំសប្ដាហ៍នេះដោយរកបានមួយគ្រាប់ទល់នឹង Bilbao។
ទោះបីជាយ៉ាងក្ដី! CR7 ដែលរកបាន៤គ្រាប់ក្នុងទឹកដីខ្លួនឯងទល់នឹង Girona បានធ្វើឲ្យគាត់មានគ្រាប់បាល់សរុប២២គ្រាប់ក្នុងលីគ La liga ហើយក៏ឡើងមកឈរក្នុងចំណោមកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងតំបន់អឺរ៉ុប។ Kane និងNeymar នៅតែមានឱកាសឡើងមកឈរកំពូលតារាងនេះវិញ ប៉ុន្តែបន្តិចម្ដងៗពួកគេនឹងកាន់តែពិបាកឡើងៗ ក្នុងការរកគ្រាប់បាល់នេះ បើព្យាបាលរបួសមិនជាសះស្បើយឆាប់រហ័សទេនោះ ហើយពួកគេនឹងតែអង្គុយមើលគូរប្រជែងគ្រាប់បាល់ប្រយុទ្ធគ្នាដណ្ដើមស្បែកជើងមាសទូទាំងទ្វីបអឺរ៉ុប។
Luis Suarez បានធ្លាក់ចេញពី Top 10 ជាមួយ Radamael Falcao បន្ទាប់ពីមិនបានលេងទល់នឹង Bilbao កាលពីយប់មិញដោយសារជាប់បម្រាម។ ខាងក្រោមជាបញ្ជីកីឡាកររកបានគ្រាប់ច្រើនជាងគេក្នុងលីគកំពូលទាំង៥នៅអឺរ៉ុប៖
Europe’s Golden Boot (18-03-2018)
1.- Mohamed Salah (Liverpool, England) – 28 goals, 56 points.
2.- Lionel Messi (Barcelona, Spain) – 25 goals, 50 points.
3.- Ciro Immobile (Lazio, Italy) – 24 goals, 48 points.
4.- Edinson Cavani (PSG, France) – 24 goals, 48 points.
5.- Harry Kane (Tottenham, England) – 24 goals, 48 points.
6.- Jonas (Benfica, Portugal) – 31 goals, 46.5 points.
7.- Robert Lewandowski (Bayern, Germany) – 23 goals, 46 points.
8.- Cristiano Ronaldo (Madrid, Spain) – 22 goals, 43 points.
9.- Mauro Icardi (Inter, Italy) – 22 goals, 44 points.
10.- Sergio Agüero (Manchester City, England) – 21 goals, 42 points.
ត្រូវចាំថាស្បែកជើងមាស Golden Boot នេះរាប់គ្រាប់បាល់រកបានតែក្នុងលីគកំពូលរបស់ប្រទេសនីមួយប៉ុណ្ណោះ ហើយគ្រាប់បាល់ក្នុង Champions League និងពានដទៃទៀតមិនរួមបញ្ចូលទេ។ ដើម្បីគណនាពិន្ទុ” European Sports Media”រួមបញ្ចូលគ្នាគឺគិតលើក្លឹបនៃចំណាត់ថ្នាក់ UEFA Ranking ដូចជាលីកកំពូលទាំង៥នៅអឺរ៉ុប(អេស្ប៉ាញ បារាំងអាល្លឺម៉ង់ អង់គ្លេសនិងអ៊ីតាលីបានពិន្ទុ១.៥)គ្រាប់បាល់។ ប្រសិនបើមានកីឡាករ២នាក់ពិន្ទុស្មើគ្នា គេនឹងគិតទៅលើចំនួននាទីលេងតិចច្រើនជាដើម។
ឧ. Salah លេងក្នុង Premier League រកបាន៣០គ្រាប់ស្មើជាមួយ Ronaldo លេងនៅលីកអេស្ប៉ាញ La liga (ពិន្ទុនៃលីកបាន១.៥ដូចគ្នា)ហើយពិន្ទុសរុបស្មើគ្នាគេនឹងគិតពីចំនួននាទីចូលលេង។ នរណាលេងបានតិចនាទីជាងក្នុងចំណោមនៃការរកបានគ្រាប់បាល់ទាំងនេះនោះគឺជាអ្នកឈ្នះហើយ៕