​Liverpool បាន​ទទួល​ជោគជ័យ​ក្នុង​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​កំពូល​ល្បឿន​​របស់​ក្លឹប ​Roma ក្នុង​តម្លៃ​ ៣៩​លាន​ផោន ​ជា​តម្លៃ​បំបែក​ឯកត្តកម្ម​របស់​ក្លឹប​ក្នុង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ។

Liverpool ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ Mohamed Salah តម្លៃ​ខ្លួន​៣៩​លាន​ផោន​អតីត​ខ្សែ​ប្រយុទ្ធ ​Chelsea ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​១១ ​នៅ​ហង្ស​ក្រហម ​Liverpool​ដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Roberto Firmino ប្ដូរ​មក​ពាក់​អាវ​លេខ​៩​ដ៏​ល្បី​ល្ប៉ាញ​របស់​ក្លឹប​វិញ។ Mohamed Salah​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លឹប El Mokawloonនៅ​ប្រទេស​អេហ្ស៊ីប​ចាប់​ពី​ឆ្នាំ ២០១០​ដល់​២០១៣​​ហើយ​ប្ដូរ​មក​លេង​​ក្លឹប ​Basel, Chelsea, ខ្ចី​ជើង​ទៅ​លេង​នៅ​ Fiorentina, Roma ។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​លេង​ឲ្យ​ក្លឹប ​Roma របស់​អ៊ីតាលី​រដូវ​កាល​មុន​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​១៥​គ្រាប់​ ក្នុង​បង្ហាញ​ខ្លួន​៣១​ប្រកួត​។​ ចំណែក​ក្នុង​ជម្រើស​ជាតិ​អេហ្សីប​វិញ​បាន​២៩​គ្រាប់​ក្នុង​៥៣​ប្រកួត៕