គ្រូ​បង្វឹក​បិសាច​ក្រហម​លោក  Jose Mourinho បាន​និយាយ​ថា ​គាត់​គួរ​តែ​ទៅ​សម្រាក​វិស្សមកាល​នៅ​ប្រទេស​ប្រេស៊ីល​ ឬ​ក៏​ទៅ​ក្រុង​ Los Angeles ប្រ​សិន​បើ​គាត់​ជឿ​ថា​ការ​ប្រកួត​ប្រជែង​យក​ពាន ​Premier League នៅ​រដូវ​កាល​នេះ​ហួស​ពេល​ទៅ​ហើយ​នោះ។

ក្រុម​របស់​លោក Pep បាន​រក្សា​កំណត់​ត្រា​ឈ្នះ​១៥​ប្រកួត​ជាប់​គ្នា​មក​ហើយ ​ក្រោយ​ពេល​បំបាក់ ​Swansea ៤​ទល់​០​ស្រប​ពេល​ Manchester United ឈ្នះ ​AFC Bournemouth ១​ទល់​០​យ៉ាង​ប្រផុតប្រផើយ។ ពេល​សួរ​អំពី​ការ​ប្រជែង​ពាន, Jose Mourinho បាន​និយាយ​ទៅ​កាន់ ​BBC ថា​៖

“​យើង​លេង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​​ ហើយ​បន្ទាប់​មក​ទៀត​យើង​ព្យាយាម​ដើម្បី​រក​ជ័យជម្នះ។ យើង​មាន​ស្ថានភាព​លំបាក​មួយ​កាល​ជួប​ West Brom ហើយ​ចាប់​ពី​ពេល​នោះ​​មក​យើង​ព្យាយាម​ដើម្បី​ឈ្នះ។ ដល់​ខែ​ឧសភា​ទើប​វា​ហួស​ពេល តែ​បើ​ខ្ញុំ​គិត​ថា​វា​ហួស​ពី​ឥឡូវ​ខ្ញុំ​គួរ​តែ​ទៅ​សម្រាក​នៅ​ប្រទេស​ប្រេស៊ីល ​ឬ​ក៏ ​Los Angeles ហើយ​មើល​ទៅ!”៕