ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​​ Premier League សប្ដាហ៍​ទី​១៧​នេះ ​ក្រុម​បិសាច​ក្រហម ​Manchester United និង​ក្រុម​ Manchester City បាន​យក​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ស្រប​ពេល​ ហង្ស​ក្រហម​ និង​កាំភ្លើង​ធំ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។

ក្រុម​របស់​លោក Pep Guardiola នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ ដោយ​ពេល​បំបាក់​ក្ងាន​ស​ Swansea ៤​ទល់​០​។ ខ្សែ​បម្រើ David Silva នៅ​តែ​ធ្វើ​បាន​ល្អ ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ដោយ​យប់​មិញ​រក​បាន​២​គ្រាប់​នៅ​នាទី​២៧​និង​៥២​ខណៈ​ខ្សែ​បម្រើ Kevin de Bruyne និង​ Kun Aguero រក​បាន​មួយ​គ្រាប់​ម្នាក់​នៅ​នាទី​៣៤​ និង​៨៥។

[youtube id=”xwSYX6LAFO0″]

ជ័យជម្នះ​របស់​ក្រុម​បិសាច​ក្រហម​បាន​មក​ពី​ការ​ទាត់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ Rolulu Lukaku មួយ​គ្រាប់​គាត់​នៅ​នាទី​២៥​ក្នុង​វគ្គ​ទី​១​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ចប់​ការ​ប្រកួត។

[youtube id=”ZDxmG2g0LNU”]

ដោយ​ឡែក​ក្រុម​ Liverpool បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ West Bromwith Albion ដោយ​លទ្ធផល​០-០ ខណៈ​Arsenal បាន​ត្រឹម​ស្មើ​ក្រុម​ ញញួរ ធំ ​West Ham ០-០ដូច​គ្នា។