បន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនលើកច្រើនសារ រួចមក ពេលនេះក្លឹបបាល់ទាត់ទាំងអស់នៅ English Premier League និងធ្វើការបោះឆ្នោត ដើម្បីសម្រេចចិត្តថា តើគួរដាក់អាជ្ញាកណ្ដាលវីឌីអូ Video Assistant Referee ដែររឺអត់?

ទោះបីជា VAR ត្រូវបានមនុស្សជាច្រើនគិតថា វាផ្ដល់ផលល្អ និងភាពយុត្តិធម៍ដល់ក្រុមទាំងសងខាងក៏ដោយ តែមានគ្រូបង្វឹកខ្លះមិនពេញចិត្តនិងមិនចង់អោយប្រើប្រាស់វានោះទេ។ សម្រាប់បច្ចេកវិទ្យា VAR នេះមានការសាកស្បងជាច្រើនដងរួចមកហើយ ដោយវាបានបង្កអោយមានការមិនយល់ស្របគ្នា ជាច្រើន ដោយសារតែវាបានធ្វើអោយមានការយល់ច្រលំ និងខាតបង់ពេលវេលាក្នុងការប្រកួតព្រោះត្រូវការចំណាយពេលច្រើន ដើម្បីត្រួតពិនិត្យនិងសម្រេចចិត្តពេលកាត់ក្ដីម្ដងៗ(ពិនិត្យបាល់ប៉េណាល់ទី បាល់ក្រៅល្បែង កាតក្រហម ការធ្វើពុត…….)។

អាជ្ញាកណ្ដាលជំនួស VAR នេះត្រូវដាក់អោយប្រើប្រាស់ជាផ្លូវការនាការប្រកួតបាល់ទាត់ពិភពលោក World Cup នៅ
ប្រទេសរុស្សីនាឆ្នាំនេះ ដែលវានឹងក្លាយជាការធ្វើពិសោធន៍មួយដើម្បីគណនាថាតើ VAR មានប្រយោជន៍គ្រប់គ្រាន់គួរប្រើប្រាស់នៅតាមលីកនានាដែររឺទេ រឺក៏វាធ្វើអោយខាតបង់ពេលវេលាទៅវិញ??

Besoccer