នៅមុនការប្រកួតដ៏ធំរវាង PSG និង Real Madrid ចូលមកដល់នាយប់នេះ​ ខ្សែការពារម្នាក់របស់ក្រុម PSG  គឺកីឡាករ Dani Alves បានអះអាងថា ក្រុមរបស់ខ្លួននៅតែមានភាពខ្លាំងក្លាដដែល ទោះបីជាមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar​ ក៏ដោយ។

Alves បានពោលថា៖” ពួកយើងតែងតែមានជម្រើសពីរ ទី១គឺ អង្គុយចុះហើយយំ ចំណែកទី២ គឺងើបឈរឡើងហើយខំប្រឹងដោះស្រាយបញ្ហានៅចំពោះមុខ។ ពេលមាន Neymar ពួកយើង (PSG) គឺពិតជាខ្លាំង តែពេលអត់ Neymar វិញពួកយើងក៏នៅតែខ្លាំង ព្រោះយើងមានកីឡាករល្អៗជាច្រើនទៀតនៅក្នុងក្រុម”។

” និយាយតាមត្រង់ទៅ ពួកយើងពិតជាមានអារម្មណ៍ថា ដូចជាខ្វះអីម្យ៉ាងពេលអត់មាន Neymar នៅលើទីលាន តែសម្រាប់ខ្ញុំ ខ្ញុំនិងជ្រើសរើសយកជម្រើសទី២ គឺងើបឈរហើយប្រយុទ្ធតតាំង”

គួរបញ្ជក់ផងដែរថា កីឡាករថ្លៃជាងគេនៅលើលោក Neymar Jr. កំពុងស្ថិតនៅស្រុកកំណើតគឺប្រទេសប្រេស៊ីល ដើម្បីសម្រាកព្យាបាលរបួសជើង ក្រោយពីមានការប៉ះទង្កិចគ្នាធ្ងន់ធ្ងរ កាលពីប្រកួតជាមួយក្រុម Marseille។

សម្រាប់ការប្រកួតនាយប់នេះវិញ បើតាមការប៉ាន់ស្មាន កីឡាករសញ្ជាតិអាហ្សង់ទីន Angel Di Maria និងចូលជំនួសតំណែងរបស់ Neymar ដោយចាប់ដៃគ្នាជាមួយ Kylian Mbappe និង Edison Cavani លេងជាខ្សែប្រយុទ្ធជួរមុខទល់ និងក្រុម Real Madrid។ លទ្ធផលកាលពីជើងទី១ : Real Madrid 3-1 PSG​ ។

Besoccer