ការប្រកួតក្នុងពានរង្វាន់ AFC Cup 2018 វគ្គជម្រុះក្នុងពូល F ក្រុមបឹងកេតអង្គរបានប្រកួតចាញ់ក្រុមភ្ញៀវ Shane United ក្នុងលទ្ធផល១-២ ក្រោយការប្រកួតចប់៩០នាទីពេញក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកមិញៗនេះ។
នៅវគ្គទី១មួយម្ចាស់ផ្ទះបឹងកេតមានឱកាសមាសជាច្រើនដងតែរកបានត្រឹមតែមួយគ្រាប់ដោយកីឡាករ Maycon Silva ទាត់បាល់ពិន័យហ្វ្រីឃីកបានសម្រេចនាទី២៧ នាំមុខ។ប៉ុន្តែចូលចុងវគ្គទីមួយទៅហើយក្រុមភ្ញៀវរកបានគ្រាប់បាល់តាមស្មើវិញនៅនាទី៤១ដោយកីឡាករ Ko Ko Chit ។
ចូលវគ្គទី២ ក្រុមភ្ញៀវបានរកបានគ្រាប់បាល់នាំមុខវិញដោយកីឡាករពាក់អាវលេខ៣០ Christopher Chizoba នៅនាទី៥៣។ លទ្ធផលបន្តរហូតដល់ចប់ការប្រកួត៩០នាទីពេញតែម្ដង។ ឆ្លងកាត់២ប្រកួតបឹងកេតមិនទាន់ស្គាល់ឈ្នះនោះទេដោយឈរបាត់តារាងពូលF មាន០ពិន្ទុខណៈ Shan United មាន៣ពិន្ទុក្រោយឈ្នះមួយនឹងចាញ់មួយប្រកួត៕
ជម្រើស១១នាក់ដំបូងរបស់បឹងកេត៖