សល់តិចជាង២សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភព FIFA World Cup 2018 និងចាប់ផ្តើមដំណើរការហើយ។ ខណៈនេះដែរ រដ្ឋធានី Moscow របស់រុស្ស៊ី បានបង្ហាញពានរង្វាន់ World Cup ទៅកាន់សាធារណជន មុននឹងវាត្រូវយកទៅព្រឹត្តិការណ៍ខាងលើនេះ។
អតីតខ្សែបម្រើធ្លាប់ជួយអាល្លឺម៉ង់ឈ្នះជើងឯកពិភពលោក ១៩៩០ លោក Lothar Matthaus ជាអ្នកបង្ហាញពានរង្វាន់ទៅកាន់អ្នកគាំទ្រ អមដំណើរដោយ មន្ត្រី FIFA និងមន្ត្រីបាល់ទាត់រុស្ស៊ី ដែលកម្មវិធីនេះដំណើរការនាតំបន់ Manezhnaya Square ក្បែរវិមាន Kremlin តែម្តង។
គួរបញ្ជាក់ថា រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2018 ដោយដំណើរការនាទីលានចំនួន១២ ក្នុងទីក្រុងចំនួន១១ របស់ខ្លួន។ ពួកគេនឹងធ្វើការបើកឆាកការប្រកួតដោយប៉ះ អារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី ១៤ ខែមិថុនា នាទីលាន Luzhniki Stadium ទីក្រុង Moscow៕