បន្ទាប់ពីឈ្នះក្រុមអាល់បានី៣ទល់០នាការប្រកួតយប់មិញ ក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងទៅលេងនៅប្រទេសរុស្សីឆ្នាំក្រោយហើយ។
ក្រុមម្ចាស់ពាន World cup 2010 មួយនេះរកបានបីគ្រាប់ទៅលើក្រុមអាល់បានីដោយខ្សែប្រយុទ្ធ Rodrigo នាទី១៦, Isco នាទី២៤ និង កីឡាករ Thiago Alcantara ខ្សែបម្រើ Bayern Munich នាទី២៧។ លទ្ធផលនេះធ្វើឲ្យអេស្ប៉ាញឈរកំពូលតារាងលើក្រុមលេខ២អ៊ីតាលីហើយសល់មួយប្រកួតក្នុងដៃ។
#WorldCup line-up so far
Russia
Brazil
Iran
Japan
Mexico
Belgium
Korea Republic
Saudi Arabia
Germany
England
Spain— #WCQ ⚽️ (@FIFAWorldCup) October 6, 2017
អេស្ប៉ាញគឺជាក្រុមចុងក្រោយគេដែលឡើងទៅលេងនៅរុស្សីក្នុងសប្ដាហ៍នេះ ក្រោយពេលមានក្រុម ប្រេស៊ីល(Brazil), ម្ចាស់ផ្ទះរុស្សី (Russia),អ៊ីរ៉ង់ (Iran),ជប៉ុន (Japan), កូរ៉េខាងត្បូង (South Korea), បែលហ្សិក(Belgium), មិកស៊ិក(Mexico), អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia), អាល្លឺម៉ង់ (Germany),និងអង់គ្លេស (England) បានឡើងកាលពីម្សិលមិញ។
[youtube id=”72zPxM2WO6Y”]