តាម​ប្រភព​ការ​វិភាគ​​របស់​ Sky Sports’ Power Ranking បាន​ឲ្យ​ដឹង​ថា​ Antoine Griezmann បច្ចុប្បន្ន​នេះ​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លីក​កំពូល​អេស្ប៉ាញ​ដោយ​តាម​ពី​ក្រោយ​ CR7 និង ​LM10។

​គ្រប់​យ៉ាង​ដែល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​បង្ហាញ​ក្នុង​រដូវ​កាល​២០១៧/១៨​ សុទ្ធ​តែ​ល្អ​ជាង​គេ​ទាំង​អស់​ពិសេស​ការ​ទាត់​បញ្ចូល​ទី, ការ​បញ្ជូន​បាល់​​ការ​ប៉ះ​សរ​បាល់​​ ហើយ​អ្វី​ដែល​ពិសេស​ជាង​គេ​គឺ​រក​បាន​៨​គ្រាប់​ក្នុង​ចំណោម​៤​ប្រកួត​ចុង​ក្រោយ។

ទម្រង់​លេង​របស់​គាត់ ​ហាក់​មិន​មាន​នរណា​ចាប់​អារម្មណ៍​នោះ​ទេ ​ហើយ​ពេល​នេះ​ Sky Sport បាន​បង្ហាញ​ពី​ភាព​ជោគជ័យ ​ក្នុង​ការ​បង្ហាញ​គ្រប់​យ៉ាង​ក្នុង​នាម​ជា​កីឡាករ។​ ប្រភព​ដដែល​បាន​វិភាគ​និង​គណនា​ដោយ​យក​ស្ថិតិ​៣២​ប្រភេទ​ខុស​គ្នាៗ​គិត​ជា​ពិន្ទុ​ហើយ​ទម្រង់​លេង​៥​ប្រកួត​ចុង​ក្រោយ​របស់ ​Griezmann ពិត​ជា​មិន​ធម្មតា។

កីឡាករ​៥​នាក់​ដែល​ដែល​មាន​ពិន្ទុ​លេង​ល្អ​ជាង​គេ​ក្នុង​លីក​ La liga រដូវ​កាល​នេះ​គឺ៖

Antoine Griezmann: 11,214

Cristiano Ronaldo: 10,045

Lionel Messi: 9,298

Luis Suarez: 7,941

Neto: 7,732

ខណៈ​ពេល​ដែល ​World Cup ឈាន​មក​ដល់​បន្តិច​ម្ដងៗ ​Griezmann នឹង​សង្ឃឹម​ថា​អាច​ជិះ​យន្តហោះ​ទៅ​រុស្សី​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ហើយ​ឈ្នះ​ពាន​ជា​លើក​ទី​២​ឲ្យ​ក្រុម​មាន់​គក​ទៅ​ចុះ៕