ខ្សែបម្រើកណ្តាល Jaiver Mascherano បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពេលធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីម្សិលមិញ។
កីឡាករវ័យ៣៤ឆ្នាំបានបង្ហាញខ្លួនជាមួយក្រុមរហស្សនាមពពកស១៤៧ប្រកួត រាប់ទាំងជំនួបដែលបរាជ័យក្រោមថ្វីជើងក្រុមមាន់គកបារាំងនៅវគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល៤ទល់នឹង៣។
អតីតសមាជិក West Ham, Liverpool និង Barcelona បានឲ្យដឹងថា៖ “ជាការពិត, សម្រាប់ខ្ញុំគឺដល់ពេលវេលាហើយ។ ចាប់ពីឥឡូវនេះខ្ញុំគឺជាអ្នកគាំទ្រមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។”
គួរបញ្ជាក់ថា កីឡាករដែលប្រកបអាជីពនៅ Hebei China Fortune ចូលលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ ហើយបានឈ្នះពានរង្វាន់មេដាយមាសអូឡាំពិកចំនួន២លើកផងដែរ។