Leganes បាន​ទម្លាក់​ Real Madrid ក្នុង​ពាន​ Copa del Rey វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដោយ​គ្រាប់បាល់​ក្រៅ​ដី​ កាល​ពី​យប់​មិញ​ហើយ​លោក Zidane បាន​និយាយ​ពី​ទំនួល​ខុស​ត្រូវ​លើ​អនាគត​របស់​លោក​។

លោក​បាន​ទទួល​ស្គាល់​ថា​ការងារ​ជា​គ្រូ​បង្វឹក​ Real Madrid របស់​លោក​នឹង​ត្រូវ​សម្រេច​ថា​នៅ​ឬ​ទៅ​ពេល​នាំ​ក្លឹប​ជួប ​PSG ក្នុង​ពាន​រង្វាន់ ​Champions League ហ្នឹង​ហើយ។ គ្រូ​បង្វឹក​ធ្លាប់​នាំ​ Real Madrid ឈ្នះ ​Champions League ២​ដង​រយៈ​ពេល​២​ឆ្នាំ​ជឿ​ថា​ការ​ជួប ​PSG វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ខែ​ក្រោយ ​អាច​សម្រេច​ពី​អនាគត​ដ៏​លឿន​របស់​គាត់។

“​ពិត​ណាស់ វា​បាន​បង្ហាញ​ច្បាស់​ហើយ​។ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នេះ​ ខ្ញុំ​គ្រូ​បង្វឹក។​ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ខ្ញុំ​ត្រូវ​តែ​ទទួល​យក​ស្ថានភាព​នេះ ​​ខ្ញុំ​នៅ​តែ​រក្សា​ការ​ប្រយុទ្ធ​ រក្សា​ការ​ធ្វើ​ការ​ធ្ងន់ ​​និង​ស្វែងរក​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រសើរ​ជាង​នេះ”។

“ ខ្ញុំ​មិន​សោក​ស្ដាយ​ដែល​កីឡាករ​យើង​ចាក​ចេញ​ កីឡាករ​មួយ​ចំនួន​ត្រូវ​ការ​សម្រាក នៅ​លើ​ក្រដាស​វា​គឺ​ជា​ក្រុម​ដែល​ប្រកួត​ប្រជែង។ ខ្ញុំ​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នេះ​ វា​គឺ​ជា​កា​បរាជ័យ​មួយ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​អន់​ចិត្ត​ដែរ​​ ហើយ​ខ្ញុំ​នឹង​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​”។

“​ខ្ញុំ​ជា​អ្នក​ជ្រើសរើស​ក្រុម​ខ្ញុំ​ជា​អ្ន​ក​សម្រេច​ចិត្ត​​ខ្ញុំ​ខឹង​ខ្លួន​ឯង មិន​មែន​កីឡាករ​របស់​ខ្ញុំ​ទេ​កីឡាករ​របស់​ខ្ញុំ​ព្យាយាម​ហើយ​​ រត់​ខ្លាំង​ហើយ​​ប្រហែល​ជា​ពួក​គេ​លេង​មិន​សូវ​ល្អ ពួក​គេ​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​​ តែ​ខ្ញុំ​ជា​អ្នក​ដែល​ទទួលខុស​ត្រូវ​ច្រើន​ជាង​គេ”៕

 

[youtube id=”aaVPh1Qr_t4″]